ក្រុមហ៊ុន​ថៃ ​កំពុង​ឱ្យអឺរ៉ុប និង​អាមេរិក ពិនិត្យគុណភាព​វ៉ាក់សាំង​របស់ខ្លួន

  • 2021-04-21 02:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Siam Bioscience Co នៃប្រទេស​ដែលទទួលអាជ្ញាបណ្ណផលិតវ៉ាក់សាំងពីក្រុមហ៊ុនអង់គ្លេស AstraZeneca បាន​បញ្ជាក់​កាលពី​ថ្ងៃទី១៨មេសាថា ខ្លួន​នឹង​ចែក​ចាយ​វ៉ាក់សាំង​កូវីដ១៩​ទាន់ពេល បន្ទាប់ពី​ត្រួតពិនិត្យគុណភាព និងប្រសិទ្ធភាព​រួច។

ក្រុមហ៊ុនថៃនេះកំពុង​ដំណើរការ​ក្នុងការបញ្ជូន​គំរូវ៉ាក់សាំង​ដែល​ខ្លួន​ផលិត ទៅកាន់​មន្ទីរពិសោធន៍នៅអឺរ៉ុប និង​អាមេរិក ដើម្បី​ត្រួតពិនិត្យ​គុណភាព។ ពេល​មន្ទីរពិសោធន៍នោះ ទទួលស្គាល់គុណភាព​ហើយ ក្រុមហ៊ុន​នឹង​សុំចុះបញ្ជី​ជាមួយ​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​ថៃ ដើម្បីអាចផលិត និងចែក​ចាយក្នុងស្រុក។

ក្រុមហ៊ុន Siam Bioscience Co បន្តថា ពេលផលិតវ៉ាក់សាំងរួចហើយ នឹងត្រូវបញ្ជូន​ទៅក្រុមហ៊ុន AstraZeneca ដើម្បី​ត្រួតពិនិត្យ​គុណភាព និងសុវត្ថិភាព​ជាចុងក្រោយ ហើយ​ចែក​ចាយ​ដល់​ប្រជាជនថៃ តាមរយៈរដ្ឋាភិបាល នៅខែកក្កដាខាងមុខ តាមការគ្រោងទុក។

ក្រុមហ៊ុនដដែល​អះអាងថា រោងចក្រ​របស់ខ្លួន​មានសមត្ថភាព​ផលិតវ៉ាក់សាំង​ក្នុងអត្រាប្រហែល​នឹង​ការផលិតនៅអូស្ត្រាលី និងកូរ៉េខាងត្បូង ដែល​ប្រើបច្ចេកវិទ្យាដូចគ្នា​ពីក្រុមហ៊ុន AstraZeneca៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;