នាវាមុជទឹកឥណ្ឌូណេស៊ី ដែលមានផ្ទុកមនុស្ស៥៣នាក់ បាត់ខ្លួន
- 2021-04-22 01:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាមុជទឹកឥណ្ឌូណេស៊ី ដែលមានផ្ទុកមនុស្ស៥៣នាក់ បាត់ខ្លួន
ចន្លោះមិនឃើញ
កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននឹងកំពុងស្វែងរកនាវាមុជទឹក១គ្រឿងដែលមានផ្ទុកមនុស្ស ៥៣នាក់ បន្ទាប់ពីបាត់ការទាក់ទង ក្នុងអំឡុងធ្វើសមយុទ្ធយោធា នៅសមុទ្រ Bali។
ក្រសួងការពារជាតិឥណ្ឌូណេស៊ី ឱ្យដឹងថា នាវាមុជទឹកនេះ ផលិតនៅប្រទេសអាល្លឺម៉ង់ មានឈ្មោះថា KRI Nanggala 402 ផលិតក្នុងឆ្នាំ១៩៧៨ គ្រោងធ្វើលំហាត់បាញ់គ្រាប់ពិត ចេញពីក្រោមទឹកនៅព្រឹកថ្ងៃពុធម្សិលមិញ។ ខណៈពេលដែលវាកំពុងជ្រមុជចូលក្នុងទឹក ក៏ស្រាប់តែបាត់ការទាក់ទងតែម្តង។
ក្រសួងបន្ថែមថា ឧទ្ធម្ភាគចក្រ១គ្រឿង បានស្វែងរកនាវាមុជទឹកនេះ នៅត្រង់ចំណុចដែលមានប្រេងលេចធ្លាយអណ្តែត ដោយសន្និដ្ឋានជាកន្លែងដែលនាវាបានលិចបាត់ ក្រោមទឹកជម្រៅ ៧០០ម៉ែត្រ។
គួរដឹងថា ក្នុងបេសកកម្មរុករកនេះ ឥណ្ឌូណេស៊ីបានប្រើប្រាស់នាវាសង្គ្រាម ២គ្រឿង និងកងទ័ពប្រហែល ៤០០នាក់។ នាវាសង្គ្រាមទី៣ ក៏ត្រូវបានចល័តចេញពីក្រុងហ្សាកាតា ទៅជួយរុករកផងដែរ៕