Lockdown ច្រើនថ្ងៃមិនចេញទៅណា! អ្នកជំនាញប្រាប់ពីវិធីកុំឲ្យឡានដែលទុកចោលងាប់អាគុយ
- 2021-04-22 03:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lockdown ច្រើនថ្ងៃមិនចេញទៅណា! អ្នកជំនាញប្រាប់ពីវិធីកុំឲ្យឡានដែលទុកចោលងាប់អាគុយ
ចន្លោះមិនឃើញ
ភាគច្រើនរថយន្តដែលបានចតទុកចោលរយៈពេលយូរប្រមាណ ១សប្ដាហ៍, ២សប្ដាហ៍ ឬ អាចដល់មួយខែ ច្រើនតែកើតមានបញ្ហាងាប់អាគុយដែលធ្វើឲ្យមិនអាចបញ្ឆេះឡានបាន។
ខាងក្រោមជាការណែនាំខ្លះពីអ្នកជំនាញដើម្បីបញ្ចៀសបញ្ហានេះ៖
វិធីសាស្ត្រល្អបំផុតដែលអាចបញ្ចៀសបញ្ហានេះបានគឺគួរប្រើប្រាស់រថយន្តឲ្យបានញឹកញាប់ ដោយប្រើប្រាស់យ៉ាងហោចមួយដងក្នុងរយៈពេល៣ឬ៤ថ្ងៃ និងបើកបរចម្ងាយយ៉ាងហោចណាស់១០គ.ម។ ចាំថារថយន្តត្រូវតែបើកទៅមុខមិនមែនបញ្ឆេះហើយនៅស្ងៀមមួយកន្លែងនោះទេ។
ប្រសិនបើមិនចង់ធ្វើតាមវិធីសាស្ត្រខាងលើអ្នកគួរតែដកខ្សែភ្ជាប់នឹងប៉ូលដកនៃអាគុយចេញ ដែលការធ្វើដូចនេះអាចបញ្ឈប់ប្រព័ន្ធអេឡិចត្រូនិកពីការប្រើប្រាស់ថាមពលអាគុយដែលទុកចោលបាន។ នេះបើតាមសម្ដីរបស់លោក Stephen Leroux សាស្ត្រចារ្យនៃសកលវិទ្យាល័យ Centennial College រដ្ឋ Toronto ប្រទេសកាណាដា។
វិធីសាស្ត្រចុងក្រោយគឺប្រើប្រាស់ឆ្នាំងសាកឆ្លាតវៃ ដោយវាដំណើរការខុសពីឆ្នាំងសាកធម្មតា។ ឆ្នាំងសាកឆ្លាតវៃបញ្ចូលថាមពលក្នុងកម្រិតមួយដែលអាគុយឡានត្រូវការប៉ុណ្ណោះ ហើយពេលដែលអាគុយសាកពេញវានឹងផ្ដាច់ដំណើរការសាកដោយខ្លួនឯង។ សម្រាប់ឡានដែលទុកចោលគួរតែសាកអាគុយដោយប្រើប្រាស់ឆ្នាំងសាកនេះយ៉ាងហោច៣ទៅ៤ម៉ោងរៀងរាល់ការសាកម្ដងៗ និងមួយខែសាកត្រឹមម្ដងទៅពីរដងប៉ុណ្ណោះ៕