នាយករដ្ឋមន្រ្តីឡាវ ប្រកាស​បិទ​រដ្ឋធានីវៀងចន្ទន៍១៤ថ្ងៃ ក្រោយរកឃើញ​អ្នកឆ្លង ២៨នាក់

  • 2021-04-22 06:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh បាន​ប្រកាស​បិទ​រដ្ឋធានី​វៀងចន្ទន៍រយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី២២មេសានេះ រហូតដល់ ៥ឧសភា ២០២១។

ការបិទក្រុងនេះ បន្ទាប់ពីឡាវ​បាន​រកឃើញ​ករណីឆ្លងថ្មី ២៨នាក់ ក្នុងនោះក្រុងវៀងចន្ទន៍ ២៦នាក់ និងខេត្តចម្ប៉ាសាក់ ២នាក់ កាលពីថ្ងៃពុធម្សិលមិញ។ ក្រសួងសុខាភិបាលឡាវ ជឿជាក់ថា ករណីឆ្លងថ្មីនេះ គឺពាក់ព័ន្ធនឹងការផ្ទុះរីករាលដាល​អំឡុងចូលឆ្នាំ​កាលពីសប្តាហ៍មុន។

នាយករដ្ឋមន្រ្តីឡាវ បញ្ជាឱ្យអាជ្ញាធរគ្រប់កម្រិត បន្តក្រើន​រំលឹក​ដល់សាធារណជន​អំពីគ្រោះថ្នាក់​នៃជំងឺកូវីដ១៩ ព្រមទាំងបង្ហាញពីរបៀបការពារខ្លួន និង​ក្រុមគ្រួសារ។ ចំនួន​មន្រ្តី បុគ្គលិករដ្ឋ និងឯកជន ត្រូវបានបញ្ជាឱ្យកាត់បន្ថយ លើកលែងតែកងកម្លាំងសមត្ថកិច្ច។

ការធ្វើដំណើរចេញចូលរវាងក្រុងវៀងចន្ទន៍ និងបណ្តាខេត្តនានា ត្រូវបានហាមឃាត់ លើកលែង​តែរថយន្តដឹកទំនិញ និងបុគ្គល​ដែល​ទទួលបាន​ការអនុញ្ញាត។ ប្រជាជនក្រុងវៀងចន្ទន៍ ត្រូវបានហាមឃាត់​មិនឱ្យចេញពីផ្ទះ។ ចំណែក​ការប្រមូលផ្តុំ មិនអនុញ្ញាតឱ្យមានមនុស្សលើសពី ២០នាក់ឡើយ៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;