តេឡេក្រាមអាប់ដែតថ្មីឡូយ! ថតសម្លេងសារដាក់ Schedule ទុកផ្ញើស្អែកក៏បាន
- 2021-04-28 03:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេឡេក្រាមអាប់ដែតថ្មីឡូយ! ថតសម្លេងសារដាក់ Schedule ទុកផ្ញើស្អែកក៏បាន
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Telegram បានបញ្ចេញកំណែអាប់ឌែតចុងក្រោយបង្អស់របស់ខ្លួនគឺ version 7.7 បន្ថែមមកជាមួយនឹងមុខងារថ្មីៗជាច្រើន តែមុខងារ Schedule voice chat ត្រូវបានគេចាប់អារម្មណ៍ជាងគេដោយសារវាជួយសម្រួលការងារបានមួយផ្នែកធំសម្រាប់អ្នកមមាញឹកខ្លាំង។
នេះជារបៀបឆាតជាសំឡេងលើ iOS
បើក Group ឬ Channel’s page.
ចុច “Voice Chat.”
រើសយក “Schedule Voice Chat.”
ចុចយកកាលវិភាគចង់ដាក់ ហើយចុច “Schedule voice chat” រួចសេវជាការស្រេច។
នៅលើ Android ៖
បើក Group ឬ Channel’s page.
ចុចលើសញ្ញា ចុចតូចៗបីលើ menu.
រើសយក “Start Voice chat” then “Schedule Voice Chat.”
ចុចយក menu ហើយចុចយកកាលវិភាគចង់ផ្ញើរ.
ចុច “Schedule voice chat” ហើយសេវជាការស្រេច
លើសពីនេះ មុខងារដទៃទៀតមានដូចជា៖ Telegram “Payment 2.0” ដែលក្រុមការងារដាក់ឈ្មោះថា Telegram’s in-app money transfer ផ្ទេរបានគ្រប់ទម្រង់ឆាតទាំងអស់, Voice chat profile controls(ផ្តល់ជម្រើសពេលvoice អាចធ្វើអ្វីផ្សេងបានដូចជា Edit Profile ), Pinch to zoom images (ចុចពង្រីកមើលរូបក្នុងឆាតកាន់តែលឿននិងលម្អិតជាងមុន), Video player time-shifting(សារវីដេអូចុះឡើងក្នុងឆាតបាន) និង New animations on Android (រូប Sticker ស្អាតៗរស់រវើកក្នុងandroid) ៕
ទំនងណាស់តើ! កុំភ្លេចអាប់ឌែតតេឡេក្រាមទាំងអស់គ្នា!