ផ្លូវការ! ជំនួប​រវាង​ Floyd ជាមួយ​តារា​យូធូប Lagan Paul នឹង​វាយ​នៅ​ដើម​ខែ​មិថុនា

  • 2021-04-28 03:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Floyd Mayweather ប្រកួត​ជាមួយ​តារា​យូធូប Logan Paul ត្រូវ​បាន​ប្រកាស​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា ឆ្នាំ ២០២១ ខាង​មុន​នេះ។

តាម​ពិត​​ទៅ​តាម​គម្រោង ការ​ប្រកួត​នេះ​គេ​ត្រូវ​​ធ្វើ​នៅ​ខែ កុម្ភៈ​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ក៏​ត្រូវ​ផ្អាក​វិញ។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​ប្រកាស​ថ្មី​ជំនួប​រវាង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd ជាមួយ Logan ដែល​ជា​ប្រកួត​បែប​មិត្តភាព​ នឹង​រៀបចំ​នៅ​ទីក្រុង Miami។

Logan Paul ធ្លាប់​ប្រកួត​ប្រដាល់​សកល​បាន​ម្ដង​គត់ ដោយ​កាល​នោះ​ចាញ់ KSI​ ដែល​ជា​តារា​យូធូប​ដូច​គ្នា​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៩។ សម្រាប់ Floyd វា​គឺ​ជា​លើក​ទី​៣​ហើយ​​ដែល​គេ​ចេញ​មក​ប្រកួត​បែប​មិត្តភាព​​ជាមួយ​អ្នក​ដែល​មិនមែន​អាជីព​​ប្រដាល់​សកល​ដូច​នេះ។

លើក​ដំបូង​របស់ Mayweather បាន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​គុន​ចម្រុះ Conor MaGregor កាល​ពី​ឆ្នាំ​២០១៥ កាល​នោះ​ទទួល​បាន​ជ័យជម្នះ។ ហើយ​លើក​ចុងក្រោយ​ឈ្នះ​អ្នក​ប្រដាល់ Kickboxing ជប៉ុន Tenshin Nasukawa នៅ​ឆ្នាំ​២០១៨៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;