រុស្ស៊ី រិះគន់​ការសម្រេច​ចិត្តរបស់​ប្រេស៊ីល ដែលមិនព្រមប្រើ​វ៉ាក់សាំង Sputnik V

  • 2021-04-28 03:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិត​វ៉ាក់សាំងរុស្ស៊ី Sputnik V បាន​រិះគន់​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រេស៊ីល ដែលមិន​អនុម័តឱ្យ​ប្រើ​វ៉ាក់សាំង​របស់ខ្លួន ពោលគឺ​ចោទថា មានសម្ពាធនយោបាយពីអាមេរិក។

គណនីទ្វីតធើឈ្មោះ «Sputnik V» បាន​សរសេរថា៖ «ការ​ពន្យារពេលរបស់ស្ថាប័នប្រេស៊ីល Anvisa ក្នុងការអនុម័តឱ្យប្រើវ៉ាក់សាំង Sputnik V ​គឺជាអកុសល​ដោយ​សារតែសម្ពាធ​នយោបាយ ដោយមិនបាន​ធ្វើការវាយតម្លៃ​តាម​ទិន្នន័យជាក់ស្តែង ឬតាម​បែបវិទ្យាសាស្រ្ត​នោះឡើយ»។

គណនី​នេះ អះអាងថា តាមរបាយការណ៍របស់​រដ្ឋាភិបាល​អាមេរិកថ្មីៗនេះ​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីងតោន កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យប្រេស៊ីល កុំប្រើ Sputnik V។

គួររំលឹកថា កាលពីថ្ងៃទី២៦មេសា និយ័តករសុខាភិបាល​ប្រេស៊ីល Anvisa បាន​ជំទាស់​មិនយល់ព្រមឱ្យប្រេស៊ីល នាំចូល​វ៉ាក់សាំងពីរុស្ស៊ីនេះឡើយ ដោយ​បន្ទោស​ទៅលើហានិភ័យធ្ងន់ធ្ងរ​ពីការចាក់វ៉ាក់សាំងនេះ៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;