ចេញហើយ! Honda Civic ឆ្នាំ២០២២ ប្តូររាងទាំងស្រុង កាន់តែទំនើប

  • 2021-04-29 03:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Civic Sedan សេ៊រីឆ្នាំ២០២២ ដែលជាជំនាន់ទី១១ ថ្មី ជាផ្លូវការ ដោយបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មី, ប្តូរការឌីហ្សាញថ្មី និងកាន់តែផ្តល់អារម្មណ៍បែប Premium។

រថយន្ត Honda Civic Sedan ឆ្នាំ២០២២ នឹងបំពាក់ចង្កៀង LED មួយជុំរថយន្ត ខណៈការឌីហ្សាញរូបរាងថ្មី ជួយឲ្យវាមុជខ្យល់បានកាន់តែប្រសើរ។ វានឹងផ្តល់ជម្រើសពណ៌ចំនួន ៨ រួមទាំងពណ៌ថ្មីចំនួន ៣ គឺ ប្រផេះ (Meteorite Gray Metallic), ប្រផេះ (Sonic Gray Pearl), និងខៀវ (Morning Mist Blue Metallic)។

Civic Sedan ថ្មីនេះបំពាក់កុងទ័រឌីជីថលទំហំធំដល់ទៅ ១០,២អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញមកស្តង់ដារតែម្តង ហើយថែមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ និងកន្លែងសាកថ្ម Wireless ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាត្រូវបានឌីហ្សាញ និងរៀបចំឡើងវិញ ដោយប្រើគ្រឿងបរិក្ខាមានគុណភាពខ្ពស់ ដែលកាន់តែផ្តល់អារម្មណ៍បែប Premium ព្រមទាំងផ្តល់កន្លែងអង្គុយធំទូលាយជាងមុនផងដែរ។

រថយន្ត Honda Civic Sedan ឆ្នាំ២០២២ នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និង ចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ។ ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ Honda Sensing Suite មកស្តង់ដារដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;