ដឹងអត់ថា Messi និង Neymar នឹងចាក់វ៉ាក់សាំងចិនមួយណា?

  • 2021-05-03 01:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi និង Neymar គឺស្ថិតក្នុងចំណោម​កីឡាករ​អាមេរិកខាងត្បូង​រាប់​រយនាក់ ដែល​នឹង​ទទួលចាក់វ៉ាក់សាំងចិន Sinovac ក្នុងប៉ុន្មាន​សប្តាហ៍​ខាងមុខ។ នេះបើតាម​ការ​ប្រកាសរបស់​សហព័ន្ធបាល់ទាត់​នៃតំបន់​អាមេរិកខាងត្បូង CONMEBOL។

វ៉ាក់សាំងនេះ ត្រូវបាន​បញ្ជូន​ទៅដល់​ក្រុង Montevideo នៃ​ប្រទេស​អ៊ុយរូហ្គាយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ចំនួន៥ម៉ឺនដូស ហើយកំពុងត្រូវបាន​បែងចែក​ទៅកាន់​ប្រទេស​ដែល​ជាសមាជិក​បាល់ទាត់​ក្នុងតំបន់​ចំនួន១០ ក្នុងនោះ​មានទាំងប្រេស៊ីល និងអាហ្សង់ទីនផងដែរ។

លោក Alejandro Dominguez ប្រធាន CONMEBOL បាន​ថ្លែងថា៖ «វ៉ាក់សាំងសម្រាប់​បាល់​ទាត់​អាមេរិកខាងត្បូង បាន​មកដល់រួចមកហើយ។ អរគុណក្រុមហ៊ុន Sinoivac Biotech សម្រាប់​កាយវិការ​នៃសាមគ្គីភាពនេះ និង​សម្រាប់​ការយោគយល់​ដល់​តម្លៃវប្បធម៌ និងសង្គម​ ក្នុងវិស័យកីឡាបាល់ទាត់​ក្នុងតំបន់​របស់យើង»។

កម្មវិធីចាក់វ៉ាក់សាំងនេះ នឹង​ផ្តល់​អាទិភាព​ជូន​ដល់​ក្រុមជម្រើសជាតិ​, គ្រូបង្វឹក, មន្រ្តី និងបុគ្គលិក​ដែល​ចូលរួម​ក្នុងព្រឹត្តិការណ៍ប្រកួត​ Copa America ធ្វើឡើង​ក្នុងប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ចាប់ពីថ្ងៃទី១៣មិថុនា ដល់ ១០ កក្កដា ២០២១៕

ប្រភព៖ CGTN

អត្ថបទថ្មី
;