ប្រទេសអាស៊ានមួយទៀតហើយ រកឃើញកូវីដបម្លែងថ្មីដែលមានប្រភពមកពីឥណ្ឌា
- 2021-05-03 02:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានមួយទៀតហើយ រកឃើញកូវីដបម្លែងថ្មីដែលមានប្រភពមកពីឥណ្ឌា
ចន្លោះមិនឃើញ
បន្ទាប់ពីសិង្ហបុរី និងវៀតណាម ឥឡូវនេះ ប្រទេសម៉ាឡេស៊ី បានរកឃើញករណីវិជ្ជមានកូវីដ១៩បម្លែងថ្មី B1617 ដែលមានប្រភពមកពីឥណ្ឌាផងដែរ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបិទជើងហោះហើរពីប្រទេសឥណ្ឌា។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០២១។
ករណីថ្មីនេះ ត្រូវបានរកឃើញលើជនជាតិឥណ្ឌាម្នាក់នៅព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួរ។
ជុំវិញការរកឃើញវីរុសដែលចម្លងកាន់តែលឿន និងកាចសាហាវនេះ រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ី ថ្លែងថា៖ «យើងសូមក្រើនរំលឹកដល់សាធារណជនឱ្យបន្តរក្សាភាពស្ងប់ស្ងៀម។ កិច្ចប្រឹងប្រែងសុខភាពសាធារណៈទាំងអស់ នឹងបន្តធ្វើឡើងដើម្បីផ្តាច់ខ្សែចម្លង និងធានាសុវត្ថិភាពសាធារណៈ»៕