ចាប់ឡានដឹកលើសទម្ងន់ ផាកលុយសរុបបានជាង ១,០៧ពាន់លានរៀល​ក្នុងត្រីមាសទី១

  • 2021-05-04 06:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ បានដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១ ០៧៤ ២៧១ ០០០ រៀល ។ នេះបើតាម​ការបង្ហោះនៅលើផេកក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ឧសភា ២០០២១។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផេកដដែលសរសេរថា «សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ»៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;