ប្រធានាធិបតីហ្វីលីពីន Duterte ចាក់វ៉ាក់សាំងមួយប្រភេទ​ដែលមិនទាន់អនុញ្ញាតឱ្យ​ប្រើ​ប្រាស់​ក្នុងប្រទេស

  • 2021-05-04 02:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte វ័យ ៧៦ឆ្នាំ កាលពីថ្ងៃទី៣ឧសភា បាន​ចាក់វ៉ាក់សាំងចិន Sinopharm ​ដែល​ជាវ៉ាក់សាំងមិនទាន់ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​នៅក្នុងប្រទេស ពីរដ្ឋបាល​ឱសថ និងចំណី​អាហារ​ហ្វីលីពីននៅឡើយ។

​ការចាក់​វ៉ាក់សាំង​របស់​ប្រធានាធិបតីរូបនេះ គឺដើម្បីជំរុញ និងផ្តល់​ភាព​ជឿជាក់​កាន់តែខ្លាំង​សម្រាប់​ប្រជាជន​ហ្វីលីពីនឱ្យទៅចាក់វ៉ាក់សាំង។

លោក Duterte ថ្លែងថា «ខ្ញុំមាន​អារម្មណ៍ល្អ ហើយខ្ញុំ​បាន​រំពឹង​ទុកការចាក់វ៉ាក់សាំងនេះ ពោលគឺជាវ៉ាក់សាំង​ដែលទន្ទឹងរង់ចាំ​ជាយូរមកហើយ»។

លោកបញ្ជាក់​ថា គ្រូពេទ្យ​របស់លោក​បាន​ចំណាយ​ពេលយ៉ាងយូរ​ក្នុងការ​វាយតម្លៃ​ មុនសម្រេច​យក Sinopharm ជាវ៉ាក់សាំងចាក់ជូនលោក៕

ប្រភព៖ Inquirer

អត្ថបទថ្មី
;