​ឆ្ងល់​អត់​​ ដេក​ម៉េច​ទៅ​លើ​ស្ថានីយ៍​អវកាស​បើ​គ្រប់​យ៉ាង​អណ្តែត​ចឹង?​

  • 2021-05-04 04:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​លើ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ​ដែល​ស្ថិត​នៅ​លើ​លំហរ​អាកាស​​ក្នុង​រយៈ​កម្ពស់​ជាង ៤០០ គីឡូម៉ែត្រ​ពី​ផែនដី។ ISS ​គឺ​ជា​មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​ជា​ទីកន្លែង​ប្រមូល​ផ្តុំ​ដោយ​អវកាសយានិក​ជា​ច្រើន​ប្រទេស​​។ ​អវកាស​យានិក​គ្រប់​រូប​ដែល​ឡើង​ទៅ​ធ្វើ​បេសកម្ម​​នៅ​ទីនោះ ​យ៉ាង​តិច ៦ ខែ​យ៉ាង​យូរ ១ ​ឆ្នាំឬ​លើស​នេះ​ក៏​មាន​។

​​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ត្រង់​​ថា នៅ​ទីនោះ​គ្រប់​យ៉ាង​សុទ្ធ​តែអាច​​អណ្តែត​។ ​ចុះ​ថា​តើ​ ពួក​គេ​ទាំង​នោះ​សម្រាក​យ៉ាង​ម៉េច​ទៅ​? ​បើ​យោង​ទៅ​តាម​វីដេអូឯកសារ​របស់ NASA ​បាន​បង្ហោះ​ឲ្យ​សារធាណជន​ឲ្យ​ឃើញ​តាំង​ពី​ឆ្នាំ ២០១២ ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ទោះ​បន្ទប់​នោះ​តូច​ត្រឹម​តែ​ប៉ុន​ទំហំ​ខ្លួន​​ តែ​អវកាសយានិក​ប្រាប់​ថា​វា​មិន​ពិបាក​ដេក​ទេ។

ពួក​គេ ​អាច​បង្វិល​៣៦០​ដឺក្រេ​ដាក់​ក្បាល​ទៅ​ខាង​ណា​ក៏​បាន ​មាន​សៀវភៅ​និង​កុំព្យូទ័រ​កំដរ​អផ្សុក​ថែម​ទៀត​ផង​ ហើយ​​ពួក​គេ​​ក៏​អាច​ធ្វើ​ការ​រៀងៗ​ខ្លួននិង​មាន​បន្ទប់​ផ្ទាល់​ខ្លួន​តូច​ៗ​ដែល​អាច​បិទ​និង​បើក​បាន​នៅ​គ្រប់​ទាំង​ ៤ ជ្រុង​​ [ដូច​វីដេអូ​ត្រង់​នាទី ១:៤៥] ៕

រូបភាព​យក​ចេញ​ពី​វីដេអូ NASA

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;