មិន​ចាញ់​ម្ចាស់​ដើម​! ពុធ មិថុនា បង្ហាញ​លក្ខណៈ​ពិសេស នៃ​បទ"លក់​គោយន្ត"

  • 2021-05-04 08:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ"លក់​គោយន្ត" ជា​ស្នាដៃ​និពន្ធ និង​ជា​សំនៀង​ដើម​របស់​តារា​ចម្រៀង​វ័យក្មេង Noly Records បង្ហោះ​តាម​បណ្ដាញ​សង្គមYoutube និង​Facebook តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០២១។ បទ​នេះ កាន់​តែ​ពេញ​និយម ដោយ​មាន​អ្នក​ចម្រៀង​ទាំង​ក្មេង​ទាំង​ចាស់​លើក​យក​បទ​នេះ​មក​ច្រៀង​ឡើង​វិញ។

ថ្ងៃ​នេះ​មាន​តារា​ចម្រៀង​ប្រុស​វ័យក្មេង​ម្នាក់​ទៀត បាន​និយាយ​ពី​លក្ខណៈ​ពិសេស នៃ​បទ"លក់​គោយន្ត" ហើយ​ថែម​ទាំង​បាន​លើក​យក​បទ​នេះ​មក​ច្រៀង​ឡើង​វិញ​យ៉ាង​ពីរោះ​ទៀត​ផង នោះ​គឺ​លោក ពុធ មិថុនា។ មុន​លើក​យក​បទ​នេះ​មក​ច្រៀង​ឡើង​វិញ ពុធ មិថុនា មើល​ឃើញ​លក្ខណៈ​ពិសេស​ចំនួន​ពីរ។

ពុធ មិថុនា៖"និយាយ​ទៅ...ទី១​ខ្ញុំ​ស្រឡាញ់​បទ"លក់​គោយន្ត" ព្រោះ​វា​ច្រៀង​ទៅ​ដូច​ស៊ី​នឹង​សំឡេង​ខ្ញុំ​ដែរ ហើយ​ទី២ វា​ជា​ប្រភេទ​បទ​ប្លែក​គេ ដែល​អាច​ស្ដាប់​បាន​ទាំង​មនុស្ស​ចាស់ និង​ក្មេង...វា​មិន​សម័យ​ពេក ហើយ​វា​ក៏​មិន​បុរាណ​ពេក"។

តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​វ័យ​ក្មេង ពុធ មិថុនា បាន​ប្រឡូក​ក្នុង​អាជីព​តែង​និពន្ធ និង​ច្រៀង​តាំង​ពី​ឆ្នាំ​២០២៨។ ក្រៅ​ពី​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម និង​បទ​ពេញ​និយម​ជា​ច្រើន​នោះ មិថុនា ក៏​មាន​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯង​ជាង​១០​បទ​ដែរ។ បទ​ផ្ទាល់​ខ្លួន​ដែល​បាន​ចេញ ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន គឺ​មាន​ដូច​ជា​បទ"ក្រមុំ​យំ​ចង់​បាន​ប្ដី" និង​បទ"ត្រឹម​អ្នក​កំដរ"ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
;