កូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងហើយឆ្លងកូវីដគឺមានតែ២៩នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លង១២៣៧នាក់
- 2021-05-05 07:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង៖ អ្នកចាក់វ៉ាក់សាំងហើយឆ្លងកូវីដគឺមានតែ២៩នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លង១២៣៧នាក់
ចន្លោះមិនឃើញ
ការសិក្សាពីការចាក់វ៉ាក់សាំងនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញលទ្ធផលនៅថ្ងៃទី៥ឧសភានេះថា ក្នុងចំណោមករណីឆ្លងកូវីដ១៩ចំនួន ១២៣៧នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងហើយឆ្លងគឺមានតែ ២៩នាក់តែប៉ុណ្ណោះ។
លទ្ធផលនៃការសិក្សានេះចេញផ្សាយដោយភ្នាក់ងារគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងកូរ៉េ ដោយធ្វើការផ្តោទៅល់មនុស្សចាក់វ៉ាក់សាំងរួចជាង ៣,៥លាននាក់ រយៈពេល២ខែគិតចាប់ពីចុងខែកុម្ភៈមក។
ការស្រាវជ្រាវឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨៩,៧% ក្នុងការការពារមិនឱ្យឆ្លង រយៈពេល២សប្តាហ៍បន្ទាប់ពីចាក់ដូសទី១ ខណៈ AstraZeneca មានប្រសិទ្ធភាព ៨៦%។
ភ្នាក់ងារនេះបញ្ជាក់ថា «វា៉ក់សាំងទាំងពីរ គឺផ្តល់នូវការបង្ការខ្ពស់ពីការឆ្លងជំងឺ បន្ទាប់ពីចាក់ដូសទី១។ យ៉ាងណាក៏ដោយ ប្រជាជនគួរតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមគម្រោង ព្រោះអត្រាការពារនឹងកើនឡើងថែមទៀត ក្រោយចាក់វ៉ាក់សាំងដូសទី២»។
គិតមកដល់ពេលនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណ ៦,៧% នៃប្រជាជនសរុប ៥២លាននាកហើយ។ ប្រទេសនេះ មានគោលដៅចាក់ឱ្យបាន ៧០% នៅខែកញ្ញា ហើយឈានដល់ភាពសុំាក្នុងសហគមន៍នៅខែវិច្ឆិកា៕