ក្នុង​ចំណោមមហាសេដ្ឋី​ដាច់​គេ​លើ​លោក ៥​រូប មាន​តែ​ម្នាក់​ប៉ុណ្ណោះ​មិន​ទាន់​មាន​ប្រវត្តិ​​លែងលះ​គ្នា!

  • 2021-05-06 01:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បង្កើត​ក្រុម​គ្រួសារ​ជា​រឿង​ដែល​ជៀស​មិន​ផុត​​ឡើយ​សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថា​អ្នក​ជា​នរណា ឬ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​នោះ​ទេ។ ប៉ុន្តែ​ការ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​គង់វង្ស​មិន​មែន​ជា​រឿង​ដែល​ងាយស្រួល​ដូច​ការ​គិត​​ទេ ទោះ​​អ្នក​ជា​មនុស្ស​​សម្បូរ​ទ្រព្យធន​ច្រើន​​ក៏​ដោយ។ តួ​យ៉ាង​ដូចជា មហាសេដ្ឋី​លើ​​ពិភពលោក​ផុត​លេខ​ក៏​ដោយ ក៏​ជៀស​មិន​ផុត​ពី​ការ​លែងលះ​គ្នា​​ដែរ។ នៅ​ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​​កំពូល​នៅ​លើ​ពិភពលោក​ចំនួន ៥​​រូប មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​ការ​បែកបាក់​ក្រុម​គ្រួសារ។

ចង់​ដឹង​ថា មហាសេដ្ឋី​​រូប​ណា​​ដែល​ធ្លាប់​លែងលះ​គ្នា និង​អ្នក​ដែល​មិន​ទាន់ សូម​អាន​នៅ​ខាង​ក្រោម៖

១. Jeff Bezos (ទ្រព្យ​សម្បត្តិ ១៨៨​ពាន់​លាន​ដុល្លារ)

ស្ថាបនិក​ក្រុមហ៊ុន Amazon រូប​នេះ​ បាន​រៀបការ​ជាមួយ​​អ្នក​ស្រី MacKenzie Scott កាល​ពី​ឆ្នាំ​១៩៩៣។ ប៉ុន្តែ​ចំណង​អាពាហ៍​ពិពាហ៍​នេះ​មិន​ស្ថិតស្ថេរ​យូរ​អង្វែង​ដូច​អ្វី​ដែល​គ្រប់​គ្នា​បាន​គិត​ឡើយ។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​លែងលះ​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ។ បច្ចុប្បន្ន លោក Jeff Bezos កំពុង​មាន​មិត្ត​ស្រី​ថ្មី​ម្នាក់​ឈ្មោះ Lauren Sanchez ដែល​ជា​សិល្បករ និង​ជា​អ្នក​យក​ព័ត៌មាន​មួយ​រូប​នៅ​អាមេរិក។

លោក Jeff Bezos និង​អតីត​ភរិយា MacKenzie Scott
**២. Elon Musk (ទ្រព្យ​សម្បត្តិ​ ១៦៩​ពាន់​លាន​ដុល្លារ)**

មហា​សេដ្ឋី​​មួយ​រូប​នេះ​ធ្លាប់​រៀបការ និង​លែង​​លះ​​ភរិយា​ចំនួន ៣​ដង។ អតីត​ប្រពន្ធ​​របស់​លោក Elon Musk មាន​ដូចជា អ្នក​ស្រី Justine Musk (រៀបការ​ឆ្នាំ​២០០០ - លែង​គ្នា​ឆ្នាំ​២០០៨) និង​​អ្នក​ស្រី Talulah Riley (រៀបការ​ និង​លែង​គ្នា​ចំនួន​២​លើក​គឺ​នៅ​ឆ្នាំ ២០១០-២០១២ និង ២០១៣-២០១៦)។

៣. Bernard Arnault (ទ្រព្យសម្បត្តិ ១៦៣​ពាន់​លាន​ដុល្លារ)

លោក Arnault ធ្លាប់​លែងលះ​ម្ដង​កាល​ពី​ឆ្នាំ​១៩៩០ បន្ទាប់​ពី​រៀបការ​​ជាមួយ​​លោក​ស្រី Anne Dewavrin បាន​រយៈពេល​១៧​ឆ្នាំ។ បច្ចុប្បន្ន លោក​មាន​ភរិយា​ថ្មី​មួយ​រូប​ទៀត​គឺ​លោក​ស្រី Helene Mercier ដែល​​បាន​កសាង​គ្រួសារ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​១៩៩១។

៤. Bill Gates (ទ្រព្យ​សម្បត្តិ ១២៩​ពាន់​លាន​ដុល្លារ)

ធ្លាប់​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៩៤ តែ​ចំណង​អាពាហ៍ពិពាហ៍​របស់​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft រូប​នេះ​​មិន​អាច​បន្ត​ទៀត​ឡើយ។ លោក Bill Gates និង​ភរិយា​គឺ​លោក​ស្រី Melinda Ann Gates បាន​​ប្រកាស​លែង​លះ​គ្នា​​នៅ​ក្នុង​ឆ្នាំ​២០២១។

៥. Mark Zuckerberg (ទ្រព្យសម្បត្តិ ១១១​ពាន់​លាន​ដុល្លារ)

ខុស​ពី​​មហាសេដ្ឋី​ទាំង​៤​ខាង​លើ ក្រុម​គ្រួសារ​របស់​លោក Mark មិន​ទាន់​មាន​ភាព​ប្រេះឆា​អ្វី​ឡើយ ពោល​គឺ​លោក​នៅ​អាច​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​បាន​ល្អ​ដដែល។ អ្នក​បង្កើត​បណ្ដាញ​សង្គម​យក្ស​ហ្វេសប៊ុក​រូប​នេះ បាន​រៀបការ​​ជាមួយ​អ្នក​ស្រី Priscilla Chan នៅ​ក្នុង​ឆ្នាំ​២០១២៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;