នារីម្នាក់ឆ្លងទន្លេម្ដងបានកូន ៩នាក់ ស្រី៥ ប្រុស៤
- 2021-05-06 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ឆ្លងទន្លេម្ដងបានកូន ៩នាក់ ស្រី៥ ប្រុស៤
ចន្លោះមិនឃើញ
នារីមកពីប្រទេស Mali ម្នាក់ទើបតែសម្រាលបានកូនស្រី៥នាក់ និងកូន៤នាក់ តាមវិធីវះពោះបង្កើតកូន។ បច្ចុប្បន្នម្ដាយ និងកូន៩នាក់មានសុខភាពល្អ។
កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលប្រទេស Mali នៃអាហ្វ្រិកខាងលិចបានផ្ដល់ដំណឹងថា នារីឈ្មោះ Halima Cisse អាយុ២៥ឆ្នាំ ដែលរស់នៅតំបន់ក្រីក្រមួយបានធ្វើដំណើរមកកាន់ប្រទេស Morocco កាលពីថ្ងៃទី ៣០ ខែមីនាដើម្បីថែទាំសុខភាពផ្ទៃពោះរបស់ខ្លួនឲ្យបានប្រសើរជាងមុន។ នៅពេលទើបមកដល់ វេជ្ជបណ្ឌិតជឿជាក់ថា នាងពពោះកូនតែ៧នាក់ប៉ុណ្ណោះ។
យ៉ាងណាក្ដី នៅពេលសម្រាលកូនកាលពីថ្ងៃទី ៥ ខែឧសភានេះ គឺនាងបានកើតដល់ទៅ ៩នាក់ ដោយក្នុងនោះមានស្រី៥ និងប្រុស៤។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Mali បានធ្វើដំណើរទៅកាន់ប្រទេស Morocco ដើម្បីសួរសុខទុក្ខអ្នកម្ដាយកូន៩រូបនេះ។
ទោះបីជាសុខភាពបានល្អហើយមែនពិត តែអ្នកម្ដាយនេះមិនបានកើតតាមធម្មជាតិឡើយ ដោយត្រូវវះទើបយកកូនចេញអស់។ នេះគឺជាហេតុការណ៍ដ៏កម្រដែលមិនសូវកើតឡើង សម្រាប់ការឆ្លងទន្លេម្ដងបានកូន៩នាក់បែបនេះ៕