ចាប់ពីថ្ងៃ​នេះ លោកអ្នក​អាច​ទៅធ្វើបណ្ណបើកបរ ផ្លាកលេខ ឆៀក បានវិញហើយ

  • 2021-05-06 02:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះតទៅ មណ្ឌលផ្តល់សេវាសាធារណៈនៅទីតាំងទីស្តីការក្រសួង, មណ្ឌលផ្តល់សេវាសាធារណៈទីតាំងជីបម៉ុង ណូរ៉ូមល, មណ្ឌលផ្តល់បណ្ណបើកបរទីតាំងផ្សារទំនើបអ៊ីអន១ & អ៊ីអន២, មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ទីតាំង នឹងបើកដំណើរការឡើងវិញ ។

ទន្ទឹមនឹងនេះផងដែរសូមបងប្អូនប្រជាពលរដ្ឋគោរពគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ព័ត៌មានបន្ថែមទំនាក់ទំនងទូរសព្ទលេខ៖ 1275

អត្ថបទថ្មី
;