វណ្ណ ដា បង្ហាញភាពក្ដុកក្ដួល និងសោកសង្រេងចំពោះការបាត់បង់សមាជិកក្រុមរាំដ៏មានទេពកោសល្យម្នាក់
- 2021-05-07 02:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វណ្ណ ដា បង្ហាញភាពក្ដុកក្ដួល និងសោកសង្រេងចំពោះការបាត់បង់សមាជិកក្រុមរាំដ៏មានទេពកោសល្យម្នាក់
ចន្លោះមិនឃើញ
តារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះខ្លាំងតាមរយៈបទ"The Time to rise" គឺលោក វណ្ណ ដា និងក្រុមការងាររបស់ផលិតកម្មបារមី បានបង្ហាញអារម្មណ៍ក្ដុកក្ដួល និងសោកសង្រេងបំផុតចំពោះសមាជិកក្រុមរាំដ៏មានទេពកោសល្យម្នាក់ គឺកញ្ញា Natalia ដែលបានទទួលមរណភាពកាលពីសប្ដាហ៍មុន។
វណ្ណ ដា បានបញ្ចេញសាររំលែកទុក្ខនេះតាមបណ្ដាញសង្គមFacebook ល្ងាចមិញដោយមានភ្ជាប់នូវវីដេអូដ៏អស្ចារ្យរបស់Natalia ថា Natalia គឺជាមនុស្សពិសេសម្នាក់ដែលតែងតែផ្ដល់ភាពរីករាយទៅកាន់មនុស្សជុំវិញខ្លួន ហើយពួកយើង Baramey ពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មួយនេះ និងសូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់គាត់។ ពួកយើងសូមផ្ញើជូនកម្រងអនុស្សាវរីយ៍ចុងក្រោយដែលជាសេចក្ដីនឹករលឹកពីក្រុមគ្រួសារបារមី។
វណ្ណ ដា៖"សួស្ដីអ្នកទាំងអស់គ្នា ពួកយើងពិតជាសោកស្ដាយ និងសោកសៅដែលបានទទួលដំណឹងមួយនេះ Natalia Montoni ដែលជាមិត្តរួមក្រុមការងាររបស់យើង ហើយក៏ជាអ្នករាំដ៏មានទេពកោសល្យនៅក្នុង វីដេអូចម្រៀង Time របស់ Sophia Kao ដែលមានការចូលរួមដោយ VannDa"។
បើតាមតារាចម្រៀងវណ្ណ ដា Natalia ត្រូវបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍មួយនៅឯខេត្ត កំពត កាលពីសប្ដាហ៍មុននេះ ដែលNataliaគឺជាជនរងគ្រោះក្នុងករណីនេះ ហើយជនបង្កហេតុបានរត់គេចខ្លួន។លោកក៏បានអំពាវនាវដល់អ្នកគាំទ្រចូលរួមរំលែកទុក្ខ ឬចូលបច្ច័យបុណ្យសពនេះតាមសទ្ធាផង៕