លោក Kazunori ៖ យើង​បង្ហាត់​ពួកគេឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​នៅ​ថ្ងៃ​អនាគ​ត​

  • 2021-05-07 03:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ក្រុម​បាល់ទាត់ថ្នាល​របស់​កម្ពុជា​ក្រោម​អាយុ ១៥ ឆ្នាំ​កំពុង​ហ្វឹកហាត់ ​និង​ប្រមូល​ផ្ដុំ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​​ខេត្ត​តាកែវ ដោយ​ស្ថិត​ក្រោម​ការ​បង្វឹក​របស់​លោក Inoue Kazunori ​ជន​ជាតិ​ជប៉ុន​។

ក្នុង​ការ​ហ្វឹកហាត់​នេះ​គ្រូ​បង្វឹក​​ខាង​លើ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​នៅ​ទី​នេះ​យើង​ពួកយើង​ពង្រឹង​ បច្ចេកទេស​ តាក់តិច និង​​ភាព​រឹងមាំ​នៃ​កាយ​សម្បទា​។ រាល់​​ការ​ហ្វឹកហាត់​យើង​ផ្ដោត​បន្ថែម​លើ​​ការ​លើក​ទឹក​ចិត្ត និង​ការ​ខិតខំប្រឹងប្រែង​។ ក្មេង​ៗ​នៅ​ទីនេះ​ (បាទី) មិនទាន់​មាន​ការ​ប្រកួត​ណា​មួយ​ទេ។ ការ​ហ្វឹកហាត់​នៅ​ពេល​បច្ចុប្បន្ន​​ផ្ដោត​ទៅ​លើ​អានាគត​របស់​យុវជន​ផ្ទាល់ មិន​ចំពោះ​ការ​ប្រកួត​ទេ​។ យើង​ នឹង​បង្ហាត់​ពួក​គេ​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​នៅ​ថ្ងៃ​អានាគត​»។

​​​​​សម្រាប់​ការ​ហ្វឹកហាត់​នៅ​បាទី​ក៏​​ត្រូវ​បាន​​​​បិទ​​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ផងដែរ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​កូវីដ​១៩​ ហើយ​កីឡាករ​ថ្នាល​កម្ពុជា​ទាំង​អស់​​មិន​បាន​សម្រាក​ពី​ការ​ហ្វឹកហាត់​ឡើយ​​ក្នុង​អំឡុង​បិទ​ខ្ទប់​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;