ប្រធានាធិបតី Duterte សុំទោស​ដែល​លោកបាន​ចាក់វ៉ាក់សាំងចិន Sinopharm ថ្ងៃមុន

  • 2021-05-07 04:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាន​សុំទោស​ជាសាធារណៈ​ដែល​លោក​បានទទួលចាក់វ៉ាក់សាំងចិន Sinopharm ព្រោះតែវ៉ាក់សាំង​នេះ មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់​ក្នុងប្រទេស។

ជាមួយគ្នានេះ លោក​ក៏បានប្រាប់​ឱ្យទូតចិន ដកវ៉ាក់សាំង ១ពាន់ដូសទៅវិញសិន រង់ចាំ​រហូតដល់​អាជ្ញាធរហ្វីលីពីនអនុម័ត​ឱ្យប្រើប្រាស់។

ថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃពុធ លោក Duterte បាន​ថ្លែងយ៉ាងដូច្នេះថា៖ «យើងសុំទោស​ដែល​យើងបានធ្វើរឿង​ជាច្រើន​ ហើយអ្នកបានរិះគន់​ពួកយើង។ យើងសូមទទួលខុសត្រូវ។ ខ្ញុំ​ទទួលចាក់វ៉ាក់សាំងនេះ គឺជាការសម្រេច​ចិត្ត​របស់​គ្រូពេទ្យខ្ញុំ»។

មកដល់ពេលនេះ ហ្វីលីពីន​អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac, Sputnik V, AstraZeneca, Pfizer, Moderna និង Janssen៕

ប្រភព៖ Manila Times

អត្ថបទថ្មី
;