ឡាវ មានករណីស្លាប់ដោយសារកូវីដ១៩ ជាលើកដំបូង

  • 2021-05-10 01:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាវ​បាន​ជួបនូវករណីស្លាប់​ដោយសារជំងឺកូវីដ១៩​ជាលើកដំបូង ដែល​ជាស្រ្តី​ជនជាតិវៀតណាម​ម្នាក់​អាយុ ៥៣ឆ្នាំ។ នេះ​បើតាមការ​ប្រកាស​របស់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រងជំងឺកូវីដ១៩ របស់ឡាវ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២១។

ស្រ្តី​រូបនេះ ជាបុគ្គលិក​នៅ​ក្លឹប​កម្សាន្ត​មួយកន្លែង ក្នុងក្រុងវៀងចន្ទន៍។ គាត់​មានជំងឺទឹកនោមផ្អែមស្រាប់ ហើយ​បន្ថែម​ជាមួយនឹងការវាយលុកពីវីរុសកូវីដ១៩ទៀតនោះ ធ្វើឱ្យស្ថានភាព​របស់គាត់​កាន់តែអាក្រក់ ហើយ​មិនអាចព្យាបាលបាន។

ករណីស្លាប់​លើកដំបូងនេះ គឺកើតឡើង​ខណៈដែលឡាវ​កំពុង​រងនូវការកើនឡើង​យ៉ាងឆាប់រហ័សនៃចំនួនអ្នកឆ្លងកូវីដ១៩​ចូលក្នុងសហគមន៍ ក្រោយចូលឆ្នាំកាលពីពាក់កណ្តាលខែមេសា។

កាលពីម្សិលមិញ ឡាវ​រកឃើញ​ករណីវិជ្ជមានកូវីដ១៩ចំនួន ៦៩នាក់ ដែល​ធ្វើឱ្យមានចំនួនអ្នកឆ្លងសរុបកើនដល់ ១៣០២នាក់៕

ប្រភព៖ Vientiane Times

អត្ថបទថ្មី
;