វៀតណាម ប្រកាស​អាសន្ន​ជំងឺ​កូវីដ១៩ ដល់កម្រិតខ្ពស់​បំផុត​ទូទាំងប្រទេស

  • 2021-05-10 01:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​​ណែនាំ​ឱ្យ​មន្ទីរសុខាភិបាលខេត្តក្រុងទាំងអស់​ ប្រកាស​អាសន្ន​ពីជំងឺកូវីដ១៩ ដល់កម្រិតខ្ពស់​បំផុត​ ហើយបើកការ​យកសំណាកប្រជាជន​ រកវីរុសនេះ។ នេះបើតាមការ​ចុះផ្សាយ​របស់​ Vietnam News កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២១។

ការប្រកាស​អាសន្ននេះ ខណៈដែល​វៀតណាម​បាន​រកឃើញ​ករណីផ្ទុះកូវីដ១៩ នៅ​តាមបណ្តាខេត្តជាច្រើន ក្នុងរយៈពេល​ចុងក្រោយនេះ ហើយមាន​គ្រូពេទ្យ​ខ្លះ​ក៏បាន​ឆ្លងមេរោគនេះផងដែរ រួមមាន​វីរុសបម្លែងថ្មីដែលមានប្រភព​ពីអង់គ្លេស និង​ឥណ្ឌា ដែលមាន​ការឆ្លងលឿន។

នៅព្រឹកថ្ងៃ១០ឧសភានេះ វៀតណាម​បាន​រកឃើញ​ករណីឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍​ចំនួន ៧៨នាក់បន្ថែម​ទៀត ក្នុងនោះ​ខេត្ត Bac Ninh និង Vinh Phuc ដែលមានចំនួនច្រើនជាងគេ គឺ ២៧នាក់ និង ១៩នាក់។ ការរកឃើញនេះ ធ្វើឱ្យវៀតណាម មានករណីឆ្លងសរុបឡើងដល់ ៣៤១២នាក់ ក្នុងនោះជាសះស្បើយ ២៦០២ និងស្លាប់ ៣៥នាក់៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;