តៃវាន់ ប្តេជ្ញាចូលរួមប្រជុំនៅ WHO ឱ្យបាន តែចិនថា No
- 2021-05-11 08:21:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវាន់ ប្តេជ្ញាចូលរួមប្រជុំនៅ WHO ឱ្យបាន តែចិនថា No
ចន្លោះមិនឃើញ
តៃវ៉ាន់បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក (WHO) ដែលធ្វើឡើងនៅថ្ងៃទី២៤ឧសភាខាងមុខ ប៉ុន្តែចិនថា ក្នុងកិច្ចប្រជុំនេះ គឺគ្មានកៅអីសម្រាប់តៃវ៉ាន់ទេ ខណៈដែលចិនតែងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou ថ្លែងកាលពីថ្ងៃទី១០ឧសភាម្សិលមិញថា «មកដល់ពេលនេះ តៃវ៉ាន់មិនទាន់ទទួលបានការអញ្ជើញនោះទេ។ ប៉ុន្តែក្រសួងនឹងបន្តធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធដល់នាទីចុងក្រោយ ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសិទ្ធិរបស់យើង ដើម្បីចូលរួមកិច្ចប្រជុំនេះ»។
យ៉ាងណាមិញ ជុំវិញរឿងតៃវ៉ាន់នេះ អង្គការ WHO បញ្ជាក់ថា ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមកិច្ចប្រជុំ ឬអត់នោះ គឺវាអាស្រ័យទៅលើរដ្ឋជាសមាជិកទាំងអស់ ពោលគឺនឹងអាចមានការបោះឆ្នោត ហើយនឹងផ្តល់ឱកាសឱ្យចិន ដើម្បីទាក់ទាញប្រទេសដទៃ ហាមមិនឱ្យតៃវ៉ាន់ចូលរួម៕