នៅឥណ្ឌូណេស៊ី អ្នក​ចាក់ Sinovac ហើយ ទោះ​ឆ្លងកូវីដ គឺ ៩៦% មិនចាំបាច់​ទៅពេទ្យទេ

  • 2021-05-12 01:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សិក្សា​ពីការ​ចាក់វ៉ាក់សាំង Sinovac ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ទៅលើបុគ្គលិកពេទ្យ​ ២៥ ៣៧៤នាក់ ក្រោយ​ចាក់លើកទី២ រយៈពេល ២៨ថ្ងៃ បង្ហាញថា វ៉ាក់សាំងនេះ​មានប្រសិទ្ធភាព​ ១០០% ការពារមិនឱ្យស្លាប់ដោយសារ​ជំងឺកូវីដ១៩ និង​ប្រសិទ្ធភាព ៩៦% មិនចាំបាច់​ចូលមន្ទីរពេទ្យព្យាបាល​ទោះឆ្លងក៏ដោយ។ នេះបើតាមការ​បញ្ជាក់​របស់​លោក Budi Gunadi Sadikin រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ក្នុងកិច្ចសម្ភាសន៍​មួយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១។

បុគ្គលិកពេទ្យ​ខាងលើនេះ ត្រូវបាន​តាមដាន​សិក្សា​រហូតដល់ចុងខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពីឥណ្ឌូណេស៊ី បាន​ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង​នៅខែមករា។

លោក​និយាយថា ៩៤% នៃ​បុគ្គលិក​ពេទ្យ​ខាងលើ គឺ​ត្រូវបានការពារ​ពោលគឺ​ភាពសុំា ពីការ​ឆ្លងមេរោគនេះ ដែល​ជាលទ្ធផលដ៏​អស្ចារ្យមួយ​ហួសពីអ្វី​ដែល​បាន​រំពឹងទុក ក្នុងអំឡុងការ​ចាក់សាកល្បងគ្លីនីក​កន្លងទៅ។

«យើង​បាន​ឃើញនូវការធ្លាក់ចុះការឆ្លង​យ៉ាងគំហុក ក្នុងការបញ្ជូន​អ្នកជំងឺទៅមន្ទីរពេទ្យ និងករណីស្លាប់ ក្នុងចំណោម​បុគ្គលិកពេទ្យ»។

យ៉ាងណាមិញ លោក​មិនទាន់អាចបញ្ជាក់​នៅឡើយថាតើ​វ៉ាក់សាំង Sinovac អាច​ការពារ​ការឆ្លងវីរុសបម្លែងថ្មីយ៉ាងណានោះទេ ដោយលោក​គ្រាន់តែលើកឡើងថា ឥណ្ឌូណេស៊ីមិនទាន់មានការផ្ទុះករណីឆ្លងវីរុសបម្លែងថ្មីទ្រង់ទ្រាយធំនោះទេ៕

ប្រភព៖ Bloomberg

អត្ថបទថ្មី
;