អ្នកវិទ្យាសាស្រ្ត បង្វឹកឃ្មុំឲ្យចេះហិតក្លិនដឹងវីរុសកូវីដ-១៩ ត្រឹមរយៈពេលដ៏ខ្លីបំផុត
- 2021-05-12 02:51:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្រ្ត បង្វឹកឃ្មុំឲ្យចេះហិតក្លិនដឹងវីរុសកូវីដ-១៩ ត្រឹមរយៈពេលដ៏ខ្លីបំផុត
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួនដោយហ្វឹកហាត់សត្វឃ្មុំក្នុងមន្ទីរពិសោធន៍ច្រើនជាង ១៥០ ក្បាលក្នុងគោលបំណងសិក្សាឲ្យបានលម្អិត ក៏ដូចជាស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេក្នុងការតេស្តរកវីរុសកូវីដ-១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី។
លោកបានបន្ថែមទៀតថា «លទ្ធផលនេះនៅមិនទាន់អាចយកជាការបាន១០០%នៅឡើយ ហើយក៏មិនទាន់ពិនិត្យឡើងវិញ(review)ថែមទាំងមិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមកដែល ពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច។»
សត្វឃ្មុំ មានសមត្ថភាពពិសេសមួយដូចសត្វឆ្កែដែរត្រង់ថា ទ្រនិចឬច្រមុះវាអាចស្រង់ក្លិនអ្វីមួយដែលនៅចម្ងាយៗបានរហ័ស។»
គូសបញ្ជាក់ផងដែរថា លទ្ធផលសិក្សាខាងលើបានមកពីការប្រើប្រាស់ម៉ាស៊ីន InsectSense គឺជាបច្ចេកទេស Start-up ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា LumiNose technology ក្នុងការបង្វឹកសត្វឃ្មុំ។ កន្លងមក ពួកគេក៏បានចុះផ្សាយស្នាដៃជាច្រើនលើគេហទំព័រ Insecsecne.com ដែលអ្នកចូលទៅឈ្វេងយល់ដោយខ្លួនឯងបាន៕ ប្រភព៖ Mashable/Science
អត្ថបទបន្ថែម៖ -ឈីបតូចញ៉េបប៉ុនក្រចកដៃរបស់ IBM ជួយឲ្យទូរសព្ទដោតសាកភ្លើងម្ដងប្រើ ៤ថ្ងៃ