ទីបំផុតហ្គេមកម្សាន្តដ៏ល្បី AK2 ចេញជាប្រភេទ Mobile ហើយ! អាចដោនឡូតបានពីថ្ងៃនេះទៅ!
- 2021-05-13 10:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតហ្គេមកម្សាន្តដ៏ល្បី AK2 ចេញជាប្រភេទ Mobile ហើយ! អាចដោនឡូតបានពីថ្ងៃនេះទៅ!
ចន្លោះមិនឃើញ
ហ្គេមប្រភេទបាញ់គ្នា AK2 ឥឡូវនេះបានចេញជាប្រភេទ Mobile ដែលអាចលេងនៅលើទូរសព្ទដៃបានហើយ ដោយមានឈ្មោះថា "Bullet Angel”។
ហ្គេម Bullet Angel គឺជាហ្គេមដែលទំនើបទាន់សម័យ និងមានកម្រិតរូបភាពច្បាស់ល្អសម្រាប់ទូរស័ព្ទ ដែលបានផលិតឡើងដោយក្រុមអភិវឌ្ឍន៍ AK2។ ជាហ្គេមកុំព្យូទ័រដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2009 និងទទួលបានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះបានអភិវឌ្ឍឡើងជាពិសេស ដែលអាចដំណើរការលើទូរស័ព្ទ និងមានសមាសធាតុល្អៗសម្រាប់អ្នកលេង។ ការផ្លាស់ប្ដូរពីកុំព្យូទ័រទៅទូរស័ព្ទ សូមសាកល្បងឥឡូវនេះ ហើយលេងកំសាន្តសប្បាយជាមួយកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក។
មានមាតិកាដែលមានគុណភាពខ្ពស់ដ៏សម្បូរបែប
ជាមួយបទពិសោធន៍នៃការអភិវឌ្ឍន៍ជាច្រើនទសវត្ស យើងបានធ្វើការរៀបចំហ្គេមនេះសម្រាប់ដំណើរការលើទូរស័ព្ទឱ្យមានភាពស្រស់ស្អាតជាមួយ បច្ចេកវិទ្យាម៉ាស៊ីនសម្បនិមិត្ត 4 (Unreal 4 engine)។ ហ្គេម Bullet Angel គឺបង្កើតឡើងដោយសម្រាប់ទូរស័ព្ទ និងមានកម្រិតរូបភាពខ្ពស់។ មានផែនទីបុរាណ ដូចជាឃ្លាំងទាហានអាដិន ទីក្រុងបុរាណលុលឡាន់ វ៉ាហាំពៅឌុក និងប្រាសាទផារ៉ាណុន ជាមួយធាតុប្លែកៗ ដូចជា វីរបុរសសពបុរាណ រាំស្ដារថាមពល។ ហ្គេម Bullet Angel បន្តនូវអនុស្សាវរីយ៍របស់អ្នកនៅលើទីលានប្រយុទ្ធនៅលើទូរស័ព្ទ។
ឈ្នះអាវុធដ៏ច្រើននៅក្នុងក្រុម បង្កើតគម្រោង បង្កើតក្រុមជាមួយមិត្តភក្តិ និងរម្លឹកអនុស្សាវរីយ៍ល្អៗពីអតីតកាល!
ចូលរួមក្នុងព្រឹត្តិការណ៍ "អ្នកបង្កើតគម្រោង" នៅក្នុងថ្ងៃទី13 ខែឧសភា និងថ្ងៃទី9 ខែកក្កដា អ្នកមិនត្រឹមតែឈ្នះអាវុធ និងសម្ភារៈជាច្រើនប៉ុណ្ណោះទេ តែអ្នកក៏អាចឈ្នះរង្វាន់ដ៏មហាសាលគឺ មេ M4-Creator។ ជាមួយការតុបតែងល្អប្លែក ត្បូងមរកតដ៏ធំ និងល្បឿនលឿន អ្នកនឹងមានភាពងាយស្រួលក្នុងការកម្ចាត់សត្រូវ។
ម៉ូតដោះសោរដ៏រន្ធត់
ហ្គេម Bullet Angel គឺបង្កើតឡើងជាមួយភាពសំម្បូរបែបជាច្រើន។ ម៉ូតហ្គេម ដែលលោកអ្នកពេញចិត្ត គឺមាននៅលើទូរស័ព្ទហើយឥឡូវនេះ ជាមួយនឹងការវិវត្តថ្មី។ មិនថា TDM ខ្មោច Melee/បាញ់ស៊ីប ឬបែបសាមញ្ញ និងសប្បាយ ដូចជាមាន់រត់ អ្នកលេងទាំងអស់មិនថាកម្រិតខ្ពស់ ឬធម្មតា អាចលេង ហើយនិងលេងយ៉ាងរីករាយទាំងអស់គ្នានៅលើហ្គេម Bullet Angel! ជាមួយហ្គេម Bullet Angel លំដាប់ខ្ពស់ និងប្រព័ន្ទសង្គម អ្នកអាចបង្ហាញតួនាទី និងជួបមិត្តភក្តិថ្មីៗ ឬអាចជួបគូស្នេហ៍ក៏ថាបាន។
ម៉ូតសាកសពបុរាណត្រឡប់មកវិញហើយ
ការវាយប្រហាររវាងមនុស្ស និងសាកសពបុរាណក្នុងប្រាសាទបុរាណ មនុស្សក្លាយជាសាកសពបុរាណនៅពេលឆ្លងមេរោគ ហើយនៅទីបញ្ចប់ទៅ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត! ដៃដ៏ប៉ិនប្រសប់ ជំនាញ និងការគិតរបស់អ្នកនឹងត្រូវប្រឡងសាកល្បងនៅក្នុងប្រាសាទដ៏ងងឹត។ តោះ សូមចូលរួមសាកល្បងលេងទាំងអស់គ្នា!
រាំតាមរបៀបរបស់អ្នក ដើម្បីយកជ័យជំឈ្នះ
ខ្សោយថាមពលឬ? សូមកុំបារម្ភអំពីការស្លាប់ និងការរស់ឡើងវិញ អ្នកអាចកំណត់ចលនារាំ ដើម្បីស្តារសុខភាព និងអាចវាយប្រហារលើសត្រូវរបស់អ្នកបានភ្លាមៗ។ មានភ្លេងឡូយៗសម្រាប់រាំនៅក្នុងហ្គេមលើទូរស័ព្ទ! អ្នកមានអារម្មណ៍រាំបែបធម្មជាតិនៅក្នុងទីលានប្រយុទ្ធ។
សម្ភារៈ និងខោអាវទាន់សម័យ
នៅក្នុងហ្គេម Bullet Angel មានសម្ភារៈ និងខោអាចជាច្រើន ដែលមានលក្ខណៈដូចជាការពិត! …ប្រើប្រាស់សម្ភារៈ និងខោអាវទាំងអស់នេះ ដើម្បីតុបតែខ្លួនរបស់តួ។ អ្វីដែលជាដែនកំណត់ គឺការគិតស្រមើស្រមៃរបស់អ្នក! មានប្រភេទស្បែករាប់រយសម្រាប់អ្នកជ្រើសរើស អ្នកនឹងមិនមានរូបរាងដូចនរណាម្នាក់នៅលើទីលានវាយប្រហារឡើយ!
កែសម្រួលការគ្រប់គ្រងម្រាមដៃរបស់អ្នក
Bullet Angel ងាយស្រួលប្រើប្រាស់ និងចំណុចប្រទាក់ចំណុចប្រទាក់ការគ្រប់គ្រងដែលអាចកែសម្រួលបាន ដែលបានធ្វើឱ្យប្រសើរឡើងទាំងស្រុងគ្រប់ផ្នែកទាំងអស់សម្រាប់ហ្គេមលេងលើទូរស័ព្ទដៃ! កែសម្រួលលើភាពរហ័សរហួន ការដកថយវិញ កម្រិត ។ល។... ចាប់ពីអ្នកលេងហ្គេមនៅក្មេងខ្ចី រហូតអ្នកលេងហ្គេមស្ទាត់ជំនាញ គ្រប់កម្រិតអ្នកលេងហ្គេមទាំងអស់អាចទទួលបានការរៀបគ្រប់គ្រងចំណង់ចូលចិត្តលេងហ្គេងរបស់ពួកគេទាំងអស់! មិនចាំបាច់ត្រូវការឧបករណ៍ទំនើបចុងបំផុតនោះទេ។ Bullet Angel បានបង្កើតឡើង ដើម្បីងាយស្រួលប្រើប្រាស់នៅលើគ្រប់់ឧបករណ៍ដែលមានម៉ាកយីហោធំៗទាំងអស់។
ចូលទៅដោនឡូតបានតាមរយៈ Link នេះ៖ https://bulletangel.onelink.me/rSTu/Sabay5
មិនតែប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះថ្មី នឹងទទួលបាន Gold Coin ១ ០០០កាក់, Pass Mission Card ២សន្លឹក, Weapon Experience Card ២សន្លឹក និង Gold Coin Spin Ticket ៥សន្លឹក ទៀតផង៕
ចូលរួមក្នុងសហគមន៍យើង ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត៖