ក្រោយ​មិន​អាច​នាំ​កម្ពុជា​បន្ត​ដំណើរ​ទៅ​មុខ សារីតា ពោល​ពាក្យ​មួយ​ឃ្លា​មុន​ចាក​ចេញ​ពី​ទឹក​ដី​សហរដ្ឋ​អាមេរិក

  • 2021-05-17 03:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខភាព​តំណាង​កម្ពុជា រ៉េត សារីតា បាន​បញ្ចប់​បេសកកម្ម​របស់​នាង​ហើយ​នៅ​ក្នុង​កម្មវិធី Miss Univers 2020 ក្រោយ​ពី​មិន​អាច​ឆ្លង​ទៅ​វគ្គ​បន្ទាប់​បាន​ហើយ ហើយ​ភ្លាម​ៗ​នាង​បាន​ពោល​ពាក្យ​មួយ​ឃ្លា​មុន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ឆ្ពោះ​មក​កម្ពុជា​វិញ។

កញ្ញា រ៉េត សារីតា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង​ប៉ុន្មាន​ម៉ោង​មុន​នេះ ថា​នាង​ដល់​ពេល​ត្រូវ​ចាក​ចេញ​ហើយ ប៉ុន្តែ​នាង​រីករាយ​រាល់​សកម្មភាព​ទាំង​អស់។ "ដល់​ពេល​ត្រូវ​ចាក​ចេញ​ហើយ ប៉ុន្តែ​ខ្ញុំ​រីករាយ​រាល់​សកម្មភាព​ទាំង​អស់​នៅ​ទី​នេះ អគុណ​ច្រើន​សម្រាប់ Miss Universe សម្រាប់​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ឆាក​ជីវិត"។

សារីតា មិន​បាន​ឆ្លង​ចូល​ទៅ​វគ្គ​បន្ទាប់ ២១នាក់​ចុង​ក្រោយ ដែល​មាន​ន័យ​ថា​បេសកកម្ម​របស់​នាង​បាន​បញ្ចប់​ហើយ។ ប៉ុន្តែ​យ៉ាង​ណានៅ​លើ​បណ្ដាញ​សង្គម IG, Facebook គេ​ឃើញ​ប្រិយមិត្ត​កម្ពុជា​ច្រើន​នៅ​តែ​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​យុវតី​កម្ពុជា​សម្រាប់​បេសកកម្ម​ដ៏​មាន​ការ​ប្រកួត​ប្រជែង​នេះ។

ប្រិយមិត្ត​ជា​ច្រើន បាន​លើក​ទឹក​ចិត្ត​ថា សារីតា ធ្វើ​បាន​ល្អ​បំផុត​ហើយ​ ក្នុង​នាម​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ នោះ​គឺ​ភាព​ជឿជាក់ និង​ការ​ដែល​នាង​បាន​បង្ហាញ​អន្តរជាតិ​នូវ​អ្វី​ដែល​ជា​សិល្បៈ​វប្បធម៌ របស់​កម្ពុជា​មាន ហើយ​នេះ​គឺ​ជា​បេសកកម្ម​ចម្បង​បំផុត ដោយ​មិន​ត្រឹម​តែ​ម្កុដ​ជយលាភី​នោះ​ទេ ហើយ​ថា ពួក​គេ​នៅ​តែ​បន្ត​គាំទ្រ និង​លើក​ទឹកចិត្ត​នាង​ជា​ដរាប៕​

រូបភាព៖ ហ្វេសប៊ុក សារីតា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;