ពូទីន បារម្ភខ្លាចជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ះពាល់ផលប្រយោជន៍របស់រុស្ស៊ី
- 2021-05-17 06:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន បារម្ភខ្លាចជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ះពាល់ផលប្រយោជន៍របស់រុស្ស៊ី
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមានក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍កន្លងទៅថា ជម្លោះដ៏តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចនឹងបង្កការគំរាមដល់ផលប្រយោជន៍ និងសន្តិសុខរបស់រុស្ស៊ី។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំចង់សុំយោបល់ពីមិត្តរួមការងារទាំងអស់គ្នា អំពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ខ្ញុំចង់មានន័យថា ជម្លោះកាន់តែតានតឹងរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន បានកើតឡើងភ្លាមៗនៅជិតព្រំែនរបស់យើង និងប៉ះពាល់ផ្ទាល់ដល់ផលប្រយោជន៍សន្តិសុខរបស់យើង»។
សូមជម្រាបថា ភាពតានតឹងនេះ កើតឡើងខណៈអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស បាញ់ស្រោចទៅលើតំបន់ហ្គាសា ប្រមាណ១សប្តាហ៍មកហើយ ធ្វើឱ្យជនស៊ីវិលស្លាប់ជិត ២០០នាក់៕