អ្នករកចំណូលពី YouTube នៅកម្ពុជា មានសង្ឃឹមឡើងវិញ ក្រោយក្រសួងចេញសេចក្តីប្រកាសមួយនេះ
- 2021-05-18 01:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នករកចំណូលពី YouTube នៅកម្ពុជា មានសង្ឃឹមឡើងវិញ ក្រោយក្រសួងចេញសេចក្តីប្រកាសមួយនេះ
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើវីដេអូក្នុង YouTube នៅកម្ពុជា និងប្រទេសជាង ៩០ ដែលធ្វើឱ្យមិនអាចរកចំណូលបាន។
ក្រសួងបានដកស្រង់នូវការបំភ្លឺរបស់តំណាង YouTube ដោយបញ្ជាក់មូលហេតុថា ក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូ បំពេញតាមលក្ខខណ្ឌ «YouTube Partner Program» នៅក្នុងប្រទេសជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។
តំណាង YouTube បានពិនិត្យឃើញថា ទីផ្សារកម្ពុជាមានលក្ខណៈសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបានកម្មវិធីនេះ ប៉ុន្តែត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមលក្ខខណ្ឌដែលកំណត់ដោយ YouTube ផងដែរ៕