ចេញពីតំបន់លឿងទុំនៅភ្នំពេញ ទៅរកឃើញវិជ្ជមានកូវីដ នៅខេត្តស្ទឹងត្រែង
- 2021-05-18 02:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញពីតំបន់លឿងទុំនៅភ្នំពេញ ទៅរកឃើញវិជ្ជមានកូវីដ នៅខេត្តស្ទឹងត្រែង
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា តាមរយៈការធ្វើតេស្តរកជំងឺកូវីដ១៩ ដោយប្រើឧបករណ៍តេស្តរហ័ស កាលពីថ្ងៃ១៧ឧសភា គឺបានរកឃើញវិជ្ជមានកូវីដ១៩ លើស្រ្តីខ្មែរម្នាក់ឈ្មោះ គឹម ឆវី អាយុ៥០ឆ្នាំ។
ស្រ្តីរូបនេះ មានអាសយដ្ឋាននៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានធ្វើដំណើរមកពីភូមិទួលពង្រ ដែលជាតំបន់លឿងទុំ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ខេត្តស្ទឹងត្រែងតាមរថយន្តដឹកអ្នកដំណើរភ្នំពេញ-ស្ទឹងត្រែង កាលពីថ្ងៃទី១៧ឧសភា ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅគោលដៅព្រំប្រទល់ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ធ្វើការពិនិត្យសុខភាព និងធ្វើតេស្តរហ័សវិភាគរកឃើញវិជ្ជមានកូវីដ១៩។
សូមអានបន្ថែមខាងក្រោម៖