បាញ់​បង្ហោះ​ដល់​ល្បឿន​ជាង​ ៧ ​ពាន់​​គ.ម​​/ម៉ ​ស្រាប់​តែ​រ៉ុក្កែត​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​បាត់​ស្ងាត់​ឈឹង!​

  • 2021-05-18 03:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Rocket Lab ​គឺ​ជា​ក្រុមហ៊ុន​ឯកជន​របស់​សហរដ្ឋអាមេរិក​ ​ដែល​មាន​ជំនាញ​ខាង​ផលិត​យាន​អវកាស​និង​មាន​ទទួល​ផ្តល់​សេវាកម្ម​បង្ហោះ​ផ្កាយ​រណប​ធន់​តូច​ ​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​រយៈ​កម្ពស់​ទាប​។​

​ក្រុមហ៊ុន​ដដែល​ខាង​លើ​នេះ​ ​ត្រូវ​បាន​សារព័ត៌មាន​បរទេស​នានា​ចុះ​ផ្សាយ​អំពី​ ​បរាជ័យ​ក្នុង​​បេសកម្ម​បាញ់​បង្ហោះ​គ្រាប់រ៉ុក្កែត​ Electron របស់​ខ្លួន​​ដើម្បី​នាំ​យក​ផ្កាយរណប​ចំនួន​២​ទៅ​ដាក់ក្នុងគន្លងតារាវិថី​ ​ឲ្យ​ក្រុមហ៊ុន​អ៊ឺនធើណិត​ ​Blacksky ​នៅ​ថ្ងៃទី​ ១៥ ឧសភា ២០២១ ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​​ បន្ទាប់​ពី​គ្រាប់រ៉ុក្កែត​នោះ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​កោះ​មួយ​នៅ​ប្រទេស​ញ៉ូហ្សេឡេន​។

ដំណាក់កាលនិមួយៗមុននឹងធ្លាក់ Rocket Lab
​នៅ​ក្នុង​វីដេអូ​កំពុង​បំពេញ​បេសកម្ម​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ក្នុង​ថេរវេលា​ត្រឹម​តែ​ជាង​ ៣ នាទី​គ្រាប់​រ៉ុក្កែត​រត់​​ដល់​ល្បឿន​ជាង​ ៧ ​ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ព្រម​ទាំង​បាន​ដំណើការ​ដល់​ដំណាក់កាលទី​ពីរ​​ផ្តាច់​ចេញ​នូវ​បំណែក(Load) ​ដំបូង​របស់​វា​ ​ភ្លាមៗ​នោះ​ក្រុមការងារ​របស់ ​Rocket Lab ​ស្រាប់​តែ​លែង​ឮ​សំឡេង​ឈឹង​ ​មិន​អាច​បញ្ជា​ការ​ទាក់​ទង​ពី​គ្រាប់​រ៉ុក្កែត ​Electron​ ​ទាំង​ស្រុង​តែម្ដង​។​

​គ្រាប់​រ៉ុក្កែត​នោះ​ធ្លាក់​ចូល​ទឹក​សមុទ្រ​ ​មិនបង្ក​ឲ្យ​ខូចខាត​សម្ភារៈ​ ​និង​ប៉ះពាល់​ដល់​អាយុជីវិត​នរណាម្នាក់​ឡើយ​។ ​យ៉ាងណាមិញ​ ​បន្ទាប់​ពី​បរាជ័យ​ដ៏​ធំ​នេះ​ Rocket Lab​ ​បាន​បង្ហោះសារ​សុំ​ទោស​ជា​សាធារណៈ​លើ​ ​ Twitter ​ថា​៖ ​​«ម៉ាស៊ីនរបស់រ៉ុក្កែត Electron នោះ លែងដំណើរភ្លាមៗ បន្ទាបពីវាបានផ្តាច់នូវបំណែក Load ដំបូងរួច ​ហេតុដូចនេះ វា​មិនបាននាំយកផ្កាយរណបដាក់ក្នុងគន្លងតារាវិថីបាន​ឡើយ​៕» ទស្សនា​វីដេអូខាងក្រោម៖

Rocket Lab មុនបាញ់ចេញពីដី

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;