Pfizer ហាមមិនឱ្យវៀតណាម​តថ្លៃទិញ​វ៉ាក់សាំងខ្លួន​ដាច់ខាត

  • 2021-05-18 06:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម គ្រោងនឹង​ទិញ​វ៉ាក់សាំង​ពីក្រុមហ៊ុន Pfizer-BioNTech ប្រមាណ ៣១លានដូសប៉ុន្តែក្រុមហ៊ុន​នេះ​ ហាមមិន​ឱ្យវៀតណាម​ចរចាតម្លៃ​ជាមួយខ្លួនដាច់ខាត។

លោក Nguyen Thanh Long រដ្ឋមន្រ្តីសុខាភិបាល​វៀតណាម​ ថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា៖ «Pfizer មិនយល់ព្រម​ចរចា​តម្លៃ និងលក្ខខណ្ឌនៃកិច្ចសន្យានោះទេ ហើយវៀតណាម​ត្រូវតែឆ្លើយតបទៅ Pfizer វិញ មិនឱ្យយឺតជាងថ្ងៃអង្គារនេះឡើយ»។

លោក​បន្តថា ការទិញ​វ៉ាក់សាំង​កូវីដ១៩ គឺ​មានសារៈសំខាន់​ និង​បន្ទាន់ ដែល​ក្រសួង​ទទួល​ខុសត្រូវ​ក្នុងការ​ជ្រើសរើសប្រភេទវ៉ាក់សាំង​ដែលវៀតណាម​នឹងទិញ។ «នេះ​គឺ​ជាស្ថានភាព​បន្ទាន់មួយ​ដែល​គួរតែ​ដោះស្រាយភ្លាមៗ»៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;