ឃើញចិន និងរុស្ស៊ី ផ្តាច់មុខ​ចែកចាយ​វ៉ាក់សាំង​ខ្លាំងពេក បៃឌិន ក៏ប្រកាស​ផែនការនេះដែរ

  • 2021-05-18 08:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​បញ្ចេញ​ផែនការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៨០លានដូស ទៅកាន់​ពិភពលោក ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន និងរុស្ស៊ី ដែល​តែងតែអួតថា បាន​ខ្លួន​បែងចែក​វ៉ាក់សាំង​យ៉ាងច្រើន​ទៅក្រៅប្រទេស។

ថ្លែង​នៅសេតវិមាន​កាលពីថ្ងៃទី១៧ឧសភា លោក បៃឌិន លើកឡើង​យ៉ាងដូច្នេះថា៖ «មាន​ការនិយាយ​យ៉ាង​ច្រើន​អំពី​រុស្ស៊ី និងចិន ដែល​មាន​ឥទ្ធិពលវ៉ាក់សាំង​ខ្លាំង​នៅក្នុងពិភពលោក។ យើង​ចង់ដឹកនាំ​ពិភពលោកជាមួយ​គុណតម្លៃរបស់យើង។ ដូចកាលសង្គ្រាម​លោកលើកទី២​ដែរ អាមេរិក​គឺ​ជាកាំភ្លើងធំ​នៃប្រជាធិបតេយ្យ ឯនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ១៩ ប្រទេសរបស់យើង នឹងក្លាយ​ជាកាំភ្លើងធំ​នៃវ៉ាក់សាំង​សម្រាប់​ពិភពលោក។»

បើតាម​លោកប្រធានាធិបតី ក្នុងចំណោម​វ៉ាក់សាំង ៨០លានដូសខាងលើ ក្នុងនោះ ២០លានដូស ជារបស់​ក្រុមហ៊ុន Pfizer, Moderna និង Johnson & Johnson និង ៦០ដូស​ជារបស់​ក្រុមហ៊ុន AstraZeneca។ ​លោក​ថា ចំនួននេះ គឺច្រើន​ជាងវ៉ាក់សាំងរបស់​រុស្ស៊ី និងចិន ទៅទៀត៕

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;