រត់ប្រសាចភ័យលួសព្រលឹង បន្ទាប់ពីឃើញអគារកម្ពស់ ៣៥៥ ម៉ែត្រយោលយោគតាមខ្យល់នៅចិន
- 2021-05-19 03:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ប្រសាចភ័យលួសព្រលឹង បន្ទាប់ពីឃើញអគារកម្ពស់ ៣៥៥ ម៉ែត្រយោលយោគតាមខ្យល់នៅចិន
ចន្លោះមិនឃើញ
អគារពាណិជ្ជកម្មកម្ពស់ ៣៥៥ ម៉ែត្រមួយកន្លែងមានឈ្មោះថា SEG Plaza Skyscraper ស្ថិតនៅក្នុងទីក្រុងបច្ចេកវិទ្យាទំនើបជាងគេនៅ Shenzhen ប្រទេសចិន ត្រូវគេថតបានស្ដែងៗឃើញថា អគារ Skyscraper នោះយោលយោគតាមកម្លាំងខ្យល់អស់រយៈពេលជាង ១ នាទី ហាក់បីដូចចង់រលំបាក់ធ្លាក់មកស្រស់ៗធ្វើឲ្យពលរដ្ឋចិនដែលកំពុងដើរនៅក្បែរៗនោះរត់ប្រសាចព្រោងព្រាតខ្លាចជួបគ្រោះថ្នាក់។
ភ្លាមៗនោះអាជ្ញាធរក្រុង ក៏ចុះមកបិទទីតាំងអគារនោះរួចរាល់ ព្រមទាំងបន្តត្រួតពិនិត្យលើបាតុភាពខាងលើ។ បើយោងតាមប្រភពសារព័ត៌មាននានាចុះផ្សាយថា នៅវេលាម៉ោង ១ រសៀលថ្ងៃអង្គារម្សិលមិញនេះ អគារ ៧៩ ជាន់នោះពិតជាមានភាពមិនប្រក្រតីប្រាកដមែន។ នៅទីនោះមិនទទួលរងឥទ្ធិពលរញ្ជួយដីអ្វីទេ តែកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ២៧ គីឡូម៉ែត្រក្នុងមួយម៉ោងទើបធ្វើឲ្យអគារចំណាស់ ២០ ឆ្នាំនោះរង្គើរតែម្ដង។
យ៉ាងណាមិញអគារនោះ វាមិនទាន់រលំបាក់ធ្លាក់មកនោះទេ។ ទស្សនាវីដេអូខាងក្រោម៖