ត្រឹម៣ឆ្នាំ​! ចិន​សម្រេច​ជោគជ័យ​ផ្នែក​អវកាស​ខ្លាំងបំផុត​ គ្មាន​ប្រទេស​ប្រៀបផ្ទឹម​

  • 2021-05-19 06:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល ៣ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បង្ហាញ​ភាពលេចធ្លោ​យ៉ាងខ្លាំងបំផុត​លើវិស័យអវកាស ដែល​ស្ទើតែគ្មាន​ប្រទេសណាមួយ​អាចប្រៀបផ្ទឹមបាន ពោលគឺ​បានក្លាយជាគូប្រជែងដ៏ស្វិតស្វាញជាមួយ​អាមេរិក និងរុស្ស៊ី។

-ខែមករា ឆ្នាំ​២០១៩៖ ចិន​បានក្លាយ​ជាប្រទេសទី១ ដែល​ចុះចត​យាន​លើផ្នែកងងឹតម្ខាងទៀត​នៃព្រះចន្ទ។

-ខែ​ធ្នូ ឆ្នាំ​២០២០៖ បេសកកម្ម Changé 5 របស់​ចិន បាន​នាំ​យក​គំរូភពព្រះចន្ទ ត្រឡប់មកផែនដីវិញ ដែល​នេះ​គឺជាលើកដំបូង​ក្នុងរយៈពេល ៤៤ឆ្នាំ បន្ទាប់ពីយានរបស់សូវៀត យកគំរូព្រះចន្ទ មកផែនដី​ក្នុងឆ្នាំ​១៩៧៦។

-ខែឧសភា ឆ្នាំ​២០២១៖ ចិនក្លាយជាប្រទេសដំបូងគេ ដែល​បាន​បញ្ជូន​យាន Zhurong ទៅកាន់​គន្លងភពអង្គារ រួចចុះចត និងធ្វើប្រតិបត្តិការ​លើផ្ទៃដី​ភព ដោយ​បេសកកម្មតែមួយនេះប៉ុណ្ណោះ ពោលគឺ​មិនចាំបាច់​ត្រូវបញ្ជូនទៅពីរបីដងដូចប្រទេសដទៃឡើយ។

គួរ​កត់សម្គាល់​ដែរថា កាលពីខែមុន ចិន​បានបាញ់បង្ហោះម៉ូឌីលទីមួយ​នៃស្ថានីយអវកាស​ថ្មីរបស់ខ្លួន Tiangong Space Station ទៅកាន់​គន្លងផែនដីទាប។ ស្ថានីយអវកាស​នេះ​ត្រូវបាន​សាងសង់​ដើម្បី​អាចឱ្យអ្នកអវកាស​ស្នាក់នៅ និងធ្វើប្រតិបត្តិការ។

នាថ្ងៃអនាគត

-ចិន​មានផែនការ​បញ្ជូនយានទី២ ដើម្បីចុះចត​លើភពអង្គារ​នៅឆ្នាំ​២០២៨ ក្នុងគោលបំណង​នាំយកគំរូ​មកពីភពនោះមកកាន់ផែនដី។

-ភ្នាក់ងារ​អវកាស​រុស្ស៊ី ចង់​សហការជាមួយចិន ក្នុងការ​សង់​ស្ថានីយស្រាវជ្រាវលើភពព្រះចន្ទ -ចិនមានផែនការ​ប្រមូលយកគំរូ​មកពីអាចម៌ផ្កាយ

-ចិនគ្រោងបញ្ជូនយាន​ទៅភពសុក្រ និងភព​ព្រហស្បតិ៍

-ចិនគ្រោងបាញ់បង្ហោះតេឡេស្កុបអវកាសនៅឆ្នាំ​២០២៤ ដែល​ស្រដៀង​នឹង​តេឡេស្កុប​របស់អាមេរិក Hubble Space Telescope ផងដែរ៕

ប្រភព៖ Physic World

អត្ថបទថ្មី
;