ការពិត រដ្ឋបាល​បៃឌិន បាន​ស្នើ​ទៅសភា អនុម័ត​លក់អាវុធ​ឱ្យអ៊ីស្រាអែល មុន​បើកការវាយប្រហារ​នៅតំបន់ហ្គាសា

  • 2021-05-19 07:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល ចូ បៃឌិន កាលពីដើមខែឧសភាកន្លងទៅនេះ បាន​ដាក់សំណើ​ទៅសភា ដើម្បី​ពិនិត្យ​អនុម័ត លក់​អាវុធ​ដែលមាន​តម្លៃសរុប​ប្រមាណ ៧៣៥លានដុល្លារ ឱ្យ​អ៊ីស្រាអែល ពោល​គឺមុនពេល​ដែល​អ៊ីស្រាអែល បើកការ​វាយប្រហារ​តាមផ្លូវអាកាស​លើ​តំបន់ហ្គាសា។

សភា​អាមេរិក បាន​ប្រើ​ពេល ១៥ថ្ងៃមកហើយ ដើម្បី​ពិនិត្យ​មើល​សំណើ​លក់អាវុធនេះ ដោយ​រំពឹងថា នឹងបើកភ្លើងខៀវឆាប់ៗ។

យ៉ាងណាមិញ គេ​មិនទាន់ដឹងច្បាស់ថា អាវុធ​ដែល​អាមេរិក គ្រោងលក់ឱ្យអ៊ីស្រាអែលនោះ ជាប្រភេទអ្វីនោះទេ។ ប៉ុន្តែ​គេប៉ាន់ស្មាន​ថា អាចជាប្រភេទអាវុធ​ដែលអ៊ីស្រាអែល កំពុង​ប្រើប្រាស់​វាយប្រហារ​លើក្រុមហាម៉ាស់ ក្នុងតំបន់​ហ្គាសា៕

ប្រភព៖ CNN

អត្ថបទថ្មី
;