Honda ​ឈ្នះ​ពាន​ទី ​៧ ​ក្នុង​អាជីព​ ​បន្ទាប់​ពី​ក្រុម​ថ្មី​ Neftçi ​គ្រង​ជើង​ឯកលីគ​អាស៊ែបៃហ្សង់​យប់​មិញ​

  • 2021-05-20 02:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ ​Neftçi PFK​ ​អាច​យក​ឈ្នះ​ចុង​ម៉ោង​នាទី ៩០+៦ ​លើ​ក្រុម ​Qarabağ FK ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​ ២៨ ​។ ជ័យជម្នះ​តែ​មួយ​គ្រាប់​នោះអាច​ជួយ​ឲ្យ​ក្រុម​នោះ​រក​បាន ៥៩ ​ពិន្ទុ​ដាច់​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​Qarabağ​ ​ល្មម​គ្រប់គ្រាន់​ឲ្យ​ពួក​គេ​គ្រង​ជើង​​ឯក​លីគ​ ​ប្រទេស​អាស៊ែបៃហ្សង់​ ជា​លើក​ទី​១០​។

រូបថតដោយក្លឹប៖ Neftçi PFK

​​ត្បិត​តែ​មិន​អាច​រក​គ្រាប់​បាល់​បញ្ជូលទី​ ​ក៏ប៉ុន្តែ​ ​Keisuke Honda ​ពាក់​អាវ​លេខ​៤​ លេង​ជា​ខ្សែការពារពេញ​តង់​ ៩០នាទី​​ បាន​រួម​ចំណែក​ជួយ​ឲ្យ​ក្រុមឈ្នះ ​និង​ជា​ការ​​ឈ្នះ​ពាន​ទី ​៧ ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​ស្ថិត​ក្នុង​វ័យ​ ៣៤ ​តែង​តែង​ស្វែង​រក​បទពិសោធន៍​នៅ​ក្លឹប​ថ្មី​ច្រើន​ជាង​ ១០ ក្លឹប​សឹង​តែ​គ្រប់​ទ្វីប​។​

អ្នក​ចាត់ការក្រុមបាល់​ទាត់​ជម្រើសជាតិ​កម្ពុជា ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​នៅ​ទឹក​ដី​អឺរ៉ុប ជាប់​នឹង​អាស៊ីខាងកើតកាល​ពី​ថ្ងៃ​ទី ១៥ ខែមិនា​ឆ្នាំ ២០២១ ​ក្នុង​កុងត្រា​រយៈពេល​ខ្លី ៣ ខែ​ប៉ុណ្ណោះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា​ឆ្នាំ ២០២១ ​ដោយ​​គ្មាន​តម្លៃ​ខ្លួន​ថែម​ទៀត៕​​​​​

រូបថតដោយក្លឹប៖ Neftçi PFK

ទស្សនាវីដេអូ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;