ស៊ី ជិនពីង និងពូទីន បើកការដ្ឋានសាងសង់រោងចក្រនុយក្លែអ៊ែរដ៏ទំនើបនិងធំបំផុត
- 2021-05-20 03:18:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ី ជិនពីង និងពូទីន បើកការដ្ឋានសាងសង់រោងចក្រនុយក្លែអ៊ែរដ៏ទំនើបនិងធំបំផុត
ចន្លោះមិនឃើញ
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក វ្លាឌីមៀ ពូទីន បានធ្វើជាអធិបតីភាពតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនុយក្លេអ៊ែរដែលបំពាក់បច្ចេកវិទ្យាទំនើប និងធំបំផុត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ពិធីនេះធ្វើឡើងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Tianwan ក្នុងខេត្ត Jiangsu និងរោងចក្រ Xdapu ក្នុងខេត្ត Liaoning។ បើបូកចូលគ្នា គឺអាចផលិតថាមពលបាន ៣៧,៦ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ និង ២០២៨ ដែលនឹងជួយធានាដល់សន្តិសុខថាមពលរបស់ចិន។
លោក ស៊ី ជិនពីង បានថ្លែងថា ប្រទេសទាំងពីរគួតែជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអំពីថាមពលនុយក្លេអ៊ែរបន្ថែម ដោយសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិត។
ចំណែកលោក ពូទីន ថ្លែងថា កិច្ចព្រមព្រៀងទាំងអស់រវាងរុស្ស៊ី និងចិន បានឈានដល់កម្រិតកំពូល និងកំពុងត្រូវបានអនុវត្ត។ លោកយល់ឃើញថា កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍនុយក្លេអ៊ែរដោយសន្តិភាព គឺជាគោលការណ៍ដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២៕