លេចចេញ​មហាសេដ្ឋីវ៉ាក់សាំងថ្មី៩រូប ដែលជួយជីវិតមនុស្សលោកពីកូវីដ

  • 2021-05-24 02:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពេល​នៃ​ការផ្ទុះរាតត្បាត​នៃជំងឺកូវីដ១៩ ក៏ស្រាប់តែ​លេចចេញមហាសេដ្ឋីថ្មី៩រូប ដែល​បានរកឃើញ​ និង​ផលិតវ៉ាក់សាំងការពារជំងឺនេះ ជួយស្រោចស្រង់​ជីវិតមនុស្ស​លើផែនដី។

យោងតាមរបាយការណ៍រួមគ្នារបស់​អង្គការអន្តរជាតិដែលរួមមាន Amnesty Internation, Oxfam និង UNAIDS ចេញផ្សាយ​កាលពីសប្តាហ៍មុន ឱ្យដឹងថា មហាសេដ្ឋីថ្មីទាំង៩រូប បើបូកទ្រព្យសម្បត្តិ​ចូលគ្នា គឺស្មើនឹង ១៩,៣ពាន់លានដុល្លារ។

ខាងក្រោមនេះ គឺជាឈ្មោះ​មហាសេដ្ឋីថ្មីទាំង៩រូប៖

១. Stephane Bancel: CEO ក្រុមហ៊ុន Moderna (៤,៣ពាន់លានដុល្លារ)

២. Ugur Sahin: CEO និង​ជាសហស្ថាបនិកក្រុមហ៊ុន BioNTech (៤ពាន់លានដុល្លារ)

៣. Timothy Springer: អ្នកជំនាញប្រព័ន្ធសុំា និង​ជាអ្នកវិនិយោគមុនគេ​មួយរូប នៅក្រុមហ៊ុន Moderna (២,២ពាន់លានដុល្លារ)

៤. Noubar Ayefan: ប្រធានកិត្តិយសក្រុមហ៊ុន Moderna (១,៩ពាន់លានដុល្លារ)

៥. Juan Lopez-Belmonte: ប្រធានក្រុមហ៊ុន ROVLm ដែល​ផលិត​ និងវេចខ្ចប់​វ៉ាក់សាំង Moderna (១,៨ពាន់លានដុល្លារ)

៦. Rober Langer: អ្នកវិទ្យាសាស្រ្ត និងជាអ្នកវិនិយោគក្នុងក្រុមហ៊ុន Moderna (១,៦ពាន់លានដុល្លារ)

៧. Zhu Tao: សហស្ថាបនិក និង​ជាប្រធាន​ផ្នែកវិទ្យាសាស្រ្ត​នៅក្រុមហ៊ុនចិន CanSino Biologics (១,៣ពាន់លានដុល្លារ)

៨. Qiu Dongxu: សហស្ថាបនិក និង​ជាអនុប្រធានក្រុមហ៊ុន CanSino (១,២ពាន់លានដុល្លារ)

៩. Mao Huinhoa: សហស្ថាបនិក និង​ជាអនុប្រធានក្រុមហ៊ុន CanSino (១ពាន់លានដុល្លារ)៕

ប្រភព៖ Euro News

អត្ថបទថ្មី
;