ឧបករណ៍​ថ្មីនេះ តេស្តរក​កូវីដ​ត្រឹម១នាទី​ដឹងភ្លាម​ថា​វិជ្ជមាន​ឬអត់!

  • 2021-05-24 06:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរសុខាភិបាល​សិង្ហបុរី បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឧបករណ៍តេស្ត​រកកូវីដ១៩ ដោយ​ឧបករណ៍នេះ​គឺធ្វើតេស្ត​តាមការផ្លុំខ្យល់​ហើយនឹងលទ្ធផល​ត្រឹមតែ១នាទី​ប៉ុណ្ណោះ។

ឧបករណ៍ BreFence Go Covid-19 b​reath Test System ដែលជា​របស់​ក្រុមហ៊ុន Breathonix នេះ គឺ​ត្រូវបាន​អភិវឌ្ឍឡើង​បន្ទាប់ពី​បញ្ចេញគម្រោងនេះ បាន​៧ខែ។

ក្រុមហ៊ុន​កំពុងសហការជា​មួយ​​ក្រសួងសុខាភិបាល​សិង្ហបុរី ដើម្បី​ធ្វើការសាកល្បងបញ្ជូនឧបករណ៍នេះទៅកន្លែង​ធ្វើតេស្តរកកូវីដ១៩ នៅចំណុចព្រំដែន។ អ្នកដំណើរ​ដែល​ចូលក្នុង​ប្រទេស​សិង្ហបុរី នឹង​ត្រូវផ្លុំខ្យល់រកកូវីដ១៩ តាមរយៈឧបករណ៍​នេះ រួមជាមួយ​ឧបករណ៍តេស្តរហ័ស​ដែល​កំពុងប្រើក្នុងពេល​បច្ចុប្បន្ន​ផងដែរ៕

ប្រភព៖ Business Times

អត្ថបទថ្មី
;