គម្រោងសាងសង់​ផ្លូវជាតិលេខ១០ ភ្ជាប់បាត់ដំបង-កោះកុង គឺមាន​ស្ពាន​មួយ​ដែល​ខ្ពស់ជាងគេបំផុត​នៅកម្ពុជា

  • 2021-05-24 07:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងគម្រោង​សាងសង់​ផ្លូវជាតិលេខ១០ ដែលភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង គឺមាន​ការសាងសង់ស្ពាន​អាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់​ដល់ ៧៥ម៉ែត្រ​ ដែល​នឹងក្លាយ​ជាស្ពាន​ខ្ពស់​ជាងគេ​បំផុតនៅកម្ពុជា។ នេះបើតាមការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ផ្លូវជាតិលេខ១០ កាលពីខែមីនា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
គម្រោងសាងសង់​ផ្លូវជាតិលេខ១០ មាន​ប្រវែងសរុប ១៩៧,៣៦គីឡូម៉ែត្រ និងទទឹងតួផ្លូវ ៩ម៉ែត្រ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់ ភ្ជាប់ទៅខេត្ត​កោះកុង។ ក្នុងនោះមាន​ការសាងសង់ស្ពានចំនួន ៣៣កន្លែងប្រវែងសរុប ២៣៦១ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។

គិតមកត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២១នេះ គម្រោងសាងសង់​ផ្លូវជាតិលេខ១០ សម្រេចបាន ៤៨,៧៧%។

ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរ​ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

អត្ថបទថ្មី
;