ដឹងច្បាស់ហើយថ្ងៃដែល​ បៃឌិន និង ពូទីន ជួបមុខគ្នាផ្ទាល់

  • 2021-05-26 01:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួបផ្ទាល់រវាង​ប្រធានាធិបតី​អាមេរិក លោក ចូ​ បៃឌិន និង​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹង​ធ្វើឡើង​នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២១ នៅក្រុងហ្សឺណែវ ប្រទេស​ស្វីស។ នេះបើតាម​ការប្រកាស​របស់​សេតវិមានអាមេរិក។

សេចក្តីថ្លែងការណ៍​របស់​សេតវិមាន ឱ្យដឹងថា មេដឹកនាំ​ទាំងពីរ​នឹងពិភាក្សាគ្នាអំពី​បញ្ហា​ដែល​កំពុងកើតមានឡើង​ពិសេស​បញ្ហាប្រទេសអ៊ុយក្រែន និងបេឡារុស និងការ​ស្តារទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ឡើងវិញ។

ចំណែក​វិមាន​គ្រែមលីនរុស្ស៊ី បញ្ជាក់​ថា រុស្ស៊ី​មាន​បំណង​ពិភាក្សាអំពី​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក បញ្ហា​ស្ថិរភាព​យុទ្ធសាស្រ្ត ព្រមទាំងរបៀបវារៈអន្តរជាតិ ក្នុងនោះ​រួម​ទាំង​ការដោះស្រាយជំងឺរាតត្បាត និង​ជម្លោះក្នុងតំបន់៕

ប្រភព៖ CNN

អត្ថបទថ្មី
;