នាយករដ្ឋមន្រ្តី​វៀតណាម ប្រកាស​រៃអង្គាសលុយទិញ​វ៉ាក់សាំង

  • 2021-05-26 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៥ឧសភា បាន​បញ្ជាឱ្យ​រៀបចំ​ការរៃអង្គាស​មូលនិធិទិញវ៉ាក់សាំង​ ខណៈដែលប្រទេស​នេះ​កំពុងរងនូវការកើនឡើង​នៃការឆ្លងកូវីដ១៩។

លោក​នាយករដ្ឋមន្រ្តី បាន​ជំរុញឱ្យបង្កើតយន្តការ​ក្នុងការរៃអង្គាស​នូវការបរិច្ចាគ​ពី​បុគ្គលគ្រប់រូប ក្រុមហ៊ុន និង​អង្គការនានា​ក្នុងប្រទេស​វៀតណាម និងនៅក្រៅប្រទេស។ លោកថា វៀតណាមត្រូវការកិច្ចប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីអនុវត្តយុទ្ធសាស្រ្តចាក់វ៉ាក់សាំង​ជាតិ។

បើតាម​ការប៉ាន់ស្មាន​របស់​ក្រសួង​សុខាភិបាលវៀតណាម ឱ្យដឹងថា ប្រទេសនេះ​នឹងចំណាយប្រហែល ១,១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង ១៥០លានដូស សម្រាប់​ប្រជាជន ៧៥លាននាក់។ ក្នុងនោះវៀតណាម មានលុយប្រមាណជិត ៧០០លានដុល្លារក្នុងដៃហើយដើម្បីទិញវ៉ាក់សាំង និងនៅសល់ប៉ុន្មានទៀត គឺត្រូវការរៃអង្គាសបន្ថែម៕

ប្រភព៖ Bloomberg

;