ប្រទេសនានា​ដណ្តើម​គ្នា! តែ​ហុងកុង ទុក​វ៉ាក់សាំង​ដល់​ហួសដឺឡេ ព្រោះ​រឿងនេះ

  • 2021-05-26 03:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរហុងកុង បានបង្ហាញ​ក្តីបារម្ភ​ថា វ៉ាក់សាំង​កូវីដ១៩​ដែល​ខ្លួនមាន​ អាចនឹងទុក​រហូតដល់ហួសដឺឡេ​នៅអំឡុងខែសីហាខាងមុខ ហើយត្រូវ​បោះចោល ដោយសារតែ​ប្រជាជន​ស្ទាក់ស្ទើរ​មិន​ព្រមចាក់ និងមិនជឿជាក់​លើរដ្ឋអំណាច​ហុងកុង។

បច្ចុប្បន្ន​ហុងកុង​មាន​វ៉ាក់សាំង Pfizer ២លានដូស ដែលនឹង​ហួសពេល​កំណត់​ការប្រើប្រាស់​ក្នុងរយៈពេល ៣ខែខាងមុខ។ មកដល់ពេលនេះ ប្រជាជនហុងកុងមិនដល់ ២០%ឡើយ ដែល​បាន​ចាក់វ៉ាក់សាំង។

ហុងកុង​ដែលមាន​ប្រជាជន​ប្រមាណ ៧,៥លាននាក់ បាន​បញ្ជាទិញវ៉ាក់សាំង​ Pfizer ៧,៥លានដូស និង Sinovac ៧,៥លានដូស ដើម្បីចាក់ដល់គ្រប់ប្រជាជនទាំងអស់។ ប៉ុន្តែមានតែ ១៤%ប៉ុណ្ណោះ ដែលបាន​ចាក់គ្រប់ ២ដូស៕

ប្រភព៖ BBC

អត្ថបទថ្មី
;