តៃវ៉ាន់ តូចចិត្តដែល WHO មិនបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ
- 2021-05-26 06:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ តូចចិត្តដែល WHO មិនបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ
ចន្លោះមិនឃើញ
តៃវ៉ាន់ បានបង្ហាញការតូចចិត្ត និងរិះគន់អង្គការសុខភាពពិភពលោក (WHO) ដែលមិនបានអញ្ជើញខ្លួនឱ្យចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងកាលពីថ្ងៃទី២៤ឧសភាកន្លងទៅ ដោយសារចិនរារាំងជាប់ជានិច្ច។
តៃវ៉ាន់ បានព្យាយាមចរចាជាច្រើនលើកដើម្បីបានចូលរួមក្នុងកិច្ចប្រជុំនេះក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុន្តែមិនមានការអញ្ជើញណាមួយសោះឡើយ។
លោក Joseph Wu រដ្ឋមន្រ្តីការបរទេសនិងលោក Chen Shih-chung រដ្ឋមន្រ្តីសុខាភិបាលនៃកោះតៃវ៉ាន់ បានបញ្ជាក់ថា តៃវ៉ាន់នឹងបន្តប្រឹងប្រែងធ្វើយ៉ាងណាចូលរួមឱ្យបាន។
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីទាំងពីរ បានលើកឡើងថា «ក្នុងនាមជាអង្គការអន្តរជាតិមួយ គឺគួរតែបម្រើក្នុងវិស័យសុខាភិបាលសម្រាប់មនុស្សជាតិទាំងអស់ និងមិនត្រូវចុះញមនឹងផលប្រយោជន៍នយោបាយ។ យើងសោកស្តាយចំពោះអគ្គលេខាធិការដ្ឋាន WHO ដែលមិនផ្តល់សិទ្ធិសុខាភិបាល នៃប្រជាជនតៃវ៉ាន់ ២៣,៥លាននាក់»៕