កូរ៉េខាងត្បូង ប្រកាស​ហើយ​ អ្នក​ចាក់វ៉ាក់សាំង​ទោះត្រឹមដូសទី១ គឺមិន​បាច់​ពាក់ម៉ាសទៀតទេ

  • 2021-05-26 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ប្រកាស​នៅថ្ងៃទី២៦ឧសភានេះថា ប្រជាជន​ដែល​បានចាក់វ៉ាក់សាំងកូវីដ១៩រួច ទោះត្រឹមដូសទី១ក៏ដោយ គឺមិនចាំបាច់តម្រូវឱ្យពាក់ម៉ាសទៀតទេ។

លោក​នាយករដ្ឋមន្រ្តី Kim Boo-kyum បាន​ថ្លែង​ក្នុងកិច្ចប្រជុំ​ថា ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​យ៉ាងហោច​បាន១ដូស គឺ​អាច​ជួបជុំ​គ្នាបាន​ ដែលការអនុញ្ញាតនេះ​ ធ្វើឡើង​ចាប់ពីខែមិថុនា។

ការ​លើកលែង​បម្រាមពាក់ម៉ាសនេះ ខណៈ​ដែល​រដ្ឋាភិបាលកូរ៉េ កំពុង​ព្យាយាមជំរុញ​ឱ្យ​ប្រជាជន​ពិសេសវ័យចាស់ទៅទទួល​ចាក់វ៉ាក់សាំង ពោលគឺ​មានគោលដៅ​ចាក់វ៉ាក់សាំង​ឱ្យ​បានយ៉ាងហោច ៧០% នៃប្រជាជន ៥២លាននាក់ ត្រឹមខែកញ្ញា​ខាងមុខ៕

ប្រភព៖ DW

អត្ថបទថ្មី
;