បៃឌិន ទុកពេល៣ខែ​ឱ្យ​ចារកម្មរកចម្លើយ​ឱ្យ​បាន​ថា «តើ​កូវីដផ្ទុះ​ចេញពីប្រភពណាឱ្យប្រាកដ?»

  • 2021-05-27 01:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​បញ្ជាឱ្យ​ភ្នាក់ងារ​ចារកម្ម​រាយការណ៍​មកលោកវិញ​ក្នុងរយៈពេល៣ខែក្រោយ ថា «តើវីរុសកូវីដ១៩ ដែល​ផ្ទុះឡើងនៅប្រទេសចិននោះ កើតចេញពីប្រភពសត្វ ឬមន្ទីរពិសោធន៍»។

តាមរយៈសេចក្តីថ្លែងការណ៍របស់​លោក បៃឌិន ចេញផ្សាយដោយ​សេតវិមាន កាលពីថ្ងៃទី២៦ឧសភា ២០២១ លើកឡើង​ថា «ភ្នាក់ងារចារកម្ម គួរ​តែប្រឹងប្រែងឡើងវិញ​ឱ្យបានទ្វេដង ដើម្បី​ប្រមូល​ និងវិភាគ​ព័ត៌មាន ដែល​អាចនាំ​យើង​ខិតជិតទៅរកការសន្និដ្ឋាន ហើយ​រាយការណ៍មកខ្ញុំវិញ នៅក្នុងរយៈពេល ៩០ថ្ងៃក្រោយ»។

បើតាម​លោក បៃឌិន ភ្នាក់ងារ​ចារកម្ម​កំពុង​វែកញែក​នូវលទ្ធភាព​ដែល​ផ្ទុះកូវីដ១៩​ចេញពីប្រភពពីរ គឺទីមួយ​ចេញពីសត្វព្រៃ​ដែល​ដាក់លក់នៅក្នុងផ្សារក្នុងក្រុងវូហាន និងទីពីរ គឺ​ចេញពីមន្ទីរពិសោធន៍​ក្រុងវូហាន៕

ប្រភព៖ France24

;