កីឡដ្ឋាន Bernabeu របស់ Real Madrid សង្ស័យមានអ្នកលួចដុត ភ្លើងឆេះផ្សែងហុយទ្រលោម
- 2021-05-27 03:35:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋាន Bernabeu របស់ Real Madrid សង្ស័យមានអ្នកលួចដុត ភ្លើងឆេះផ្សែងហុយទ្រលោម
ចន្លោះមិនឃើញ
កាលពីម្សិលមិញថ្ងៃទី ២៧ ឧសភា ២០២១ វីដេអូនិងរូបភាពកីឡដ្ឋាន Bernabeu របស់ Real Madrid ត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្ដាញសង្គម ដោយសារនៅទីនោះមានអគ្គីភ័យឆាបឆេះមូលមីរពូតជាផ្សែងហុយ ចេញពីមួយផ្នែកនៃកីឡដ្ឋានកំពុងសាងសង់។ ភ្លើងនោះ ក៏មិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតកម្មករនៅទីនោះដែរ។
គេបានដាក់ការសង្ស័យថា មូលហេតុបឋមអាចនឹងមានអ្នកលួចដុត បន្ទាប់ពីអ្នកគាំទ្រទួលបានដំណឹងមិនល្អពីក្លឹបរបស់ខ្លួន។ លោក Zinedine Zidane ជាគ្រូបង្វឹកនឹងចាកចេញ។
នេះបើយោងតាមប្រភពដែលរាយការណ៍ដោយលោក Fabrizio Romano ជាអ្នកសារព័ត៌មានរវល់ជាងគេហើយក៏គួរឲ្យទុកចិត្តជាងគេដែរ ក្នុងអំឡុងពេលរដូវកាលដោះដូរកីឡាករ ឬ គ្រូបង្វឹកនៅអឺរ៉ុប៕