Kante ប្រាប់ចម្លើយខ្លីមួយឃ្លាជំរុញចិត្តគេឲ្យរត់យកបាល់ពេញតារាង មិនចេះហត់!
- 2021-05-30 03:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kante ប្រាប់ចម្លើយខ្លីមួយឃ្លាជំរុញចិត្តគេឲ្យរត់យកបាល់ពេញតារាង មិនចេះហត់!
ចន្លោះមិនឃើញ
កីឡាករញញឹមជាប់មុខមិនដែលស្រពោនសញ្ជាតិបារាំងកម្ពស់ ១,៦៨ ម៉ែត្រ N'golo Kante ធ្លាប់ប្រាប់ដោយផ្ទាល់មាត់ទាក់ទិននឹងរហ័សនាមគេហៅខ្លួនថា «កីឡាករសួត ៣ ឬសួត ១០» សំដៅដល់ការរត់មិនហត់ រត់មិនឈប់ ហាក់បីដូចមានសួតជំនួយ ក្នុងខ្លួនលើសពី ២ ។
ពិធីការិនីសួរថា៖ ខ្ញុំឮកីឡាករមិត្តរួមក្រុម និងអ្នកដែលធ្លាប់លេងបាល់ទល់នឹងអ្នកសរសើរថា អ្នកឯងរត់មិនឈប់សោះពេលប្រកួតម្ដងៗ តើអ្នកបានកម្លាំងឬថាមលពលពីណាមក? Kante ឆ្លើយថា៖ «គ្រូបង្វឹកតែងចង់ឈ្នះការប្រកួត ខ្ញុំនិងក្រុមក៏អញ្ចឹងដែរ នេះជាហេតុផលដែលខ្ញុំរត់មិនឈប់ហើយប្រឹងលេងអស់ពីចិត្តតាមដែលអាចធ្វើបាន។» អំឡុងពេលឡើងទទួលពានរង្វាន់កីឡាករ Chelsea ឆ្នើមបំផុតប្រចាំឆ្នាំ ២០១៧-២០១៨ ។ ប្រភព៖ Chelsea/news
កីឡាករបារាំងខាងលើត្រូវបានគេបោះឆ្នោតជា កីឡាករល្អបំផុត ៣ ប្រកួតជាប់ៗគ្នាក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ទាំងពីរជើងទល់នឹង Real Madrid និងម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹង Manchester Cityក្នុងយុទ្ធនាការប្រកួតប្រជែងពាន UEFA Champions League រដូវកាល ២០២០-២០២១ ។
ទោះជាមិនបានស៊ុតបញ្ចូលទី តែរូបគេលេងយ៉ាងល្អពោរពេញដោយទំនុកចិត្តមិនអាចឲ្យគូប្រជែងមានបាល់លេងស្រួលៗនោះទេ រហូតដល់នាទី ៤២ ចុងតង់ទីមួយស្រាប់តែកីឡាករថ្នាលដ៏ឆ្នើម Mason Mount បោះបាល់ឲ្យ Kai Havertz ស៊ុត១ គ្រាប់ជួយឲ្យក្រុមរហ័សនាម តោខៀវ ឈ្នះពាន UEFA Champions League ជាលើកទី២ចារជាប្រវត្តិសាស្រ្តក្លឹប៕
ទស្សនាវីដេអូខាងក្រោម៖